20/12/2015 12:11 GMT+7 Email Print Like 0

ថៃនិងកម្ពុជាឯកភាពបង្កើនតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើង៣ ដង


ថៃនិងកម្ពុជាឯកភាពបង្កើនតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើង ៣ ដង (Image: VNA)

នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-ocha បាន​ធ្វើ​ការ​ចរចា​ជាមួយ​សមភាគី​កម្ពុជា​ សម្តេច តេជោ ហ៊ុន សែន ដែលកំពុង​អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ចនៅថៃ​។ ភាគី​ទាំង​ពីរ​បាន​ឯកភាព​បង្កើន​តំលៃ​ប្រាក់ ពាណិជ្ជកម្មទ្វេភាគីឡើង៣ ដង​ស្មើ ​នឹង ១៥ ពាន់លានដុល្លាអាមេរិក​ក្នុងរយៈពេល ៥ ឆ្នាំ​ខាង​មុខ​។ ទន្ទឹមនឹងនោះ ប្រទេសទាំងពីរនឹងចាប់ផ្តើមបណ្ដា​សេវាកម្ម​ផ្លូវដែកឆ្លងដែន កែលំ​អរ​បណ្ដា​ខ្សែផ្លូវ​គោក​តភ្ជាប់ថៃនិងកម្ពុជា និង​អភិវឌ្ឍន៍មជ្ឈមណ្ឌលសេដ្ឋកិច្ច។ តាមសេចក្តីព្រាងនៃកិច្ចព្រមព្រៀងសេវា​កម្ម​រវាង​បាងកកនិងភ្នំពេញនឹងដាក់ឲ្យដំណើរការនាចុងឆ្នាំ ២០១៦។ ដំណើរ​ទស្សនកិច្ច នៅថៃ​របស់​នាយករដ្ឋ​មន្ត្រី​កម្ពុជា សម្តេច តេជោ ហ៊ុន សែន​ប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌសកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៥
ទិវាបង្កើត​ទំនាក់​ទំនងការទូត ថៃ-កម្ពុជា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ