22/06/2016 10:10 GMT+7 Email Print Like 0

ថៃនិងកម្ពុជាឯកភាពរក្សាកិច្ចសហប្រតិបត្តិការជិតស្និត


ថៃនិងកម្ពុជាឯកភាពរក្សាកិច្ចសហប្រតិបត្តិការជិតស្និត (Image: VNA)

ក្នុងការចរចារនៅក្នុងបាំងកក នាថ្ងៃទី​២០ ខែមិថុនា ឆ្នាំ២០១៦ រដ្ឋមន្ត្រីក្រសួង​ការបរទេស​ថៃ លោក Don Pramudwinai និង​រដ្ឋមន្ត្រីក្រសួងការ​បរទេស និងសហ​ប្រតិបត្តិការអន្តរជាតិកម្ពុជា​ប្រាក់ សុខុន បានឯ​កភាព​ថា៖ ប្រទេស​ទាំងពីរ នឹង​រក្សាទំនាក់ទំនងសហប្រតិបត្តិ ការយ៉ាងជិតស្និតនិង​ធ្វើឲ្យស៊ីជម្រៅ កិច្ចសហប្រតិ​បត្តិការ​ទ្វេភាគី​ ជាពិសេសគឺបញ្ហាព្រំដែន និង​ពលកម្ម។ ថ្លែងមតិជា​មួយមជ្ឈដ្ឋាន​សារព័ត៌មាន​បន្ទាប់​ពីការចរចារ រដ្ឋ​មន្ត្រី​ការ​បរទេស​ថៃ លោក Don Pramudwinai បាន​ឲ្យដឹងថា៖ ភាគី​ទាំងពីរបានពិភាក្សា អំពីបញ្ហាទ្វេភាគី ជាពិសេស​គឺពាណិជ្ជកម្ម​វិនិយោគ កិច្ចសហប្រតិបត្តិការលើវិស័យពលកម្ម និងបញ្ហាព្រំដែន។ ភាគីទាំងពីរ​បានសន្យា​សហប្រតិបត្តិការ ដើម្បីដោះស្រាយរាល់បញ្ហាដែលប្រទេសទាំងពីរ កំពុង​ប្រឈមមុខ​ក្នុងនោះ​មាន​ការជួញ​ដូរមនុស្ស​។ តាមរដ្ឋមន្ត្រីការបរទេសកម្ពុជា​លោក ប្រាក់​សុខុន​ថា៖ ទំនាក់​ទំនង​សហប្រតិបត្តិ​ការទ្វេភាគី​ទទួល​បាន​ការ​បោះជំហាន ជាពិសេសលើវិស័យព្រំដែន និងកិច្ចសហប្រតិបត្តិការពលកម្ម។​ មុននោះ រដ្ឋមន្ត្រី​ការបរទេស​ កម្ពុជា លោក ប្រាក់ សុខុន បានជួបសន្ទនា​ ជាមួយនាយករដ្ឋមន្ត្រីថៃ លោក Prayut Chan Ocha៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ