28/08/2015 11:34 GMT+7 Email Print Like 0

ថៃជឿជាក់ថាផ្នែកទេសចរណ៍នឹងបានស្តារឡើងវិញក្រោយពីការវាយប្រហារ


ភ្ញៀវទេសចរណ៍នៅថៃ (រូបថត ៖ AFP)

នាថ្ងៃទី២៦ខែសីហាឆ្នាំ២០១៥ រដ្ឋ​មន្ត្រីក្រសួង​កីឡា និងទេសចរណ៍ថៃ​លោកស្រី​ Kobkarn Wattanavrangkul បាន​សម្តែង​ក្តីជឿជាក់​ថា ផ្នែកទេសចរណ៍នៃប្រទេស នេះនឹង​បានស្តារ​ឡើង​វិញ ក្រោយ​ពីការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ នាថ្ងៃទី១៧ខែសីហា នៅ​វិហា Erawan ក្នុងក្រុង​បាងកក បណ្តាលឲ្យមនុស្ស​ចំនួន​២០នាក់ ត្រូវ​ស្លាប់​និង​មនុស្ស​១២០​នាក់​ផ្សេង​ទៀត​រងរបួស។ ថ្លែងមតិ​ក្នុងសន្និ​សីទ កាសែត​មួយ​លោកស្រី Wattanavrangkul បានឲ្យ​ដឹង​ថា រឿង​រ៉ាវពោល​ខាង​លើ ត្រឹមតែ​ជះ​ឥទ្ធិពល​ដល់ផ្នែក​ទេសចរណ៍​ថៃ ក្នុងរយៈពេល​ខ្លីតែ​ប៉ុណ្ណោះ ហើយ​បណ្តា​ទូរ​ទេសចរណ៍​ទៅកាន់​ថៃ និង​ចំនួន​បន្ទប់បាន​កក់​ទុក​មុន​ដល់​ចុងឆ្នាំ​នេះ នៅតែ​បាន​ធានា។ នា​បច្ចុប្បន្ន ស្ថាន​ភាព​សន្តិភាព​ត្រូវ​បាន​បង្កើន​សំដៅ​ធានា សុវត្ថិភាព​ក្នុង​កម្រិត​ខ្ពស់​បំផុត​សម្រាប់​ប្រជា​ជន​ថៃ​និង​ភ្ញៀវ​ទេសចរណ៍​បរទេស ផង​ដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ