03/05/2016 12:14 GMT+7 Email Print Like 0

ថៃគាំទ្រជប៉ុនដើរតួនាទីអន្តរជាតិឲ្យបានច្រើនជាងទៀត


រដ្ឋមន្រ្តីការបរទេសថៃលោក Don Pramudwinai និងសមភាគីជប៉ុនលោក Fumio Kishida
(រូបថត៖Reuters)

នៅជំនួបចរចារនារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ នៅរដ្ឋធានីបាំងកកជាមួយសមភាគីជប៉ុនលោក Fumio Kishida ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅថៃរដ្ឋមន្រ្តីការបរទេសថៃលោក Don Pramudwinai បានឲ្យដឹងថា ថៃគាំទ្រជប៉ុនកាន់តំណែងប្រធានក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ (G៧) និងសមាជិកមិនអចិន្ត្រៃនៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប។ រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Fumio Kishida បានអះអាងថា ជប៉ុននឹងបង្កើនកិច្ចសហប្រតិបតិ្តការជាមួយថៃនិងជួយឧបត្ថម្ភប្លុកអាស៊ាន។ 

នាថ្ងៃទី២ ខែឧសភា រដ្ឋមន្រ្តីលោក Fumio Kishida បានជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីថៃលោក Prayut Chan-o-cha និងថ្លែងបទសន្ទរកថាស្ដីអំពីគោលនយោបាយចំពោះអាស៊ានរបស់ជប៉ុន។ បន្ទាប់ពីថៃ រដ្ឋមន្រ្តីការបរទេសជប៉ុនរូបនេះនឹងទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ឡាវ និងវៀតណាម៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ