02/10/2016 11:22 GMT+7 Email Print Like 0

ថែទាំនិងពង្រីកតួនាទីរបស់ជនចាស់ជរាជាគោលនយោបាយមុនក៏ដូចជាក្រោយរបស់បក្សនិងរដ្ឋវៀតណាម


ថែទាំនិងពង្រីកតួនាទីរបស់ជនចាស់ជរាជាគោលនយោបាយមុនក៏ដូចជាក្រោយរបស់បក្សនិងរដ្ឋវៀតណាម

ថ្ងៃទី១ ខែតុលាជាទិវាជនចាស់ជរាអន្តរជាតិ។ ចាប់ពីឆ្នាំ១៩៨២មក អង្គការសហប្រជាជាតិបានយកថ្ងៃ​ទី​១​តុលា​ជារៀងរាល់ឆ្នាំធ្វើជាទិវាជនចាស់ជរាអន្តរជាតិសំដៅលើកកំពស់មនសិការអំពីបញ្ហាពាក់ព័ន្ធទៅនឹងជនចាស់ជរា ព្រមទាំងវាយតម្លៃចំពោះការួមវិភាគទានរបស់ជនចាស់ជរាសម្រាប់សង្គម។ ប្រធានបទនៃទិវាជនចាស់ជរាឆ្នាំនេះគឺ “តស៊ូដើម្បីប្រឆាំងការរើសអើងអាយុ” អង្គការសហប្រជាជាតិបានដាក់ចេញភារកិច្ចសម្រាប់​មនុស្សគ្រប់រូបលើពិភពលោកមានមនសិការថា តើអ្វីជាការរើសអើងអាយុនិងផលប៉ះពាល់អសកម្មយ៉ាង​ធ្ងន់ធ្ងររបស់វាទៅលើជនចាស់ជរា។ នៅវៀតណាមវិញ អាត្រាជនចាស់ជរាស្រូបយក ១០,៩% ក្នុងចំនួនប្រជាជនជាង ១០ លាននាក់នោះ។ នាពេលកន្លងទៅ​ បក្សនិងរដ្ឋជានិច្ចកាលដឹងគុណនិងចងចាំនូវការទទួលខុសត្រូវចំពោះជនចាស់ជរា។ គោលនយោបាយជាច្រើនសម្រាប់ថៃទាំនិងពង្រីកតួនាទីរបស់ជនចាស់​ជរា​ក៏ត្រូវបានដាក់ចេញសំដៅលើកកំពស់ជីវភាពរស់នៅរបស់ជនចាស់ជរា។ ជនចាស់ជរានៅវៀតណាមទទួលបានគោលនយោបាយថៃទាំសុខភាពជាច្រើន។ ហើយលើទូទាំងប្រទេសមានមណ្ឌលថែទាំជនចាស់​ជរា​ជាង១០០កន្លែងទាំងរបស់រដ្ឋ ផងនិងរបស់ឯកជនផង៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ