ថង់សំពត់ការពារបរិស្ថាន
យើងខ្ញុំអញ្ជើញទៅកាន់សហករណ៍វុនអាត (Vun Art) នៅទីប្រជុំជន សំពត់វ៉ានភុក (Van Phuc) (ខេត្តហាដុង - Ha Dong)។ នេះគឺជាម្តុំទីកន្លែងផលិតថង់សំពត់ ដែលបង្កើតដោយជាងជាជនពិការ។ បងឡេ វៀតគឿង (Le Viet Cuong) នាយកសហករណ៍វុនអាត (Vun Art)ចែករំលែកថា៖ “កាលពីដើម យើងខ្ញុំផលិតតែសំពត់សម្រាប់គំនូរ។ ប៉ុន្តែ គំនូរជួបការលំបាកក្នុងការលក់ចេញ។ ក្នុងជាងមួយខែថ្មីៗនេះ យើងខ្ញុំចាប់ផ្តើមបង្វែទៅផលិតថង់សំពត់សមស្រប់នឹងតម្រូវការចាំបាច់ នៃអ្នកប្រើប្រាស់។ ជាងនេះទៅទៀត គឺដើម្បីបង្កើនប្រាក់ចំណូលជូនជនពិការ ដែលធ្វើនៅទីនេះ”។
វត្ថុធាតុដើមសម្រាប់ផលិតថង់សំពត់ តែងបានធ្វើអំពី canvas felts ការុងដែលមានតម្លៃថោក សារជាតិធម្មជាតិ និងជិតដិតនឹងបរិស្ថាន។ បន្ទាប់ពី ថង់បានដេរភ្ជាប់ជាបឋម មើលតាមសមត្ថភាពនៃជាងម្នាក់ៗ បងគឿង (Cuong) នឹងបែងចែកមនុស្សធ្វើទៅតាមមុខងារ ដំណាក់កាលដូចជា៖ គូរ កាត់ បិទ អ៊ុតជាដើម។ សព្វថ្ងៃ សហករណ៍វុនអាត (Vun Art) មានជាងជាជនគថ្លង់ពិការ down និងបាក់ទឹកចិត្ត ជាង១០នាក់។ ដូច្នេះ តាមបងគឿង (Cuong) ត្រូវមានចិត្តអំណត់ អត់ធ្មត់ ដើម្បីយល់អំពីជាងម្នាក់ៗរបស់ខ្លួន កម្សោយកន្លែងណា យើងបង្រៀនកន្លែងហ្នឹង និងប្រគល់ការងារឱ្យសមស្រប់។ ក្រៅពីលិខិតកក់ទំនិញតាមតម្រូវការរបស់អតិថិជន ថង់បង្កើតដោយជាងវុនអាត (Vun Art) មានភាពច្នៃប្រឌិតសម្បូរបែប អំពីក្បូរក្បាច់រចនា ដែលបានបិទជាប់នៅលើថង់។ នោះគឺជារូបភាពរម្មណីយដ្ឋាន ខ្វេវ៉ានកាត់ (Khue Van Cac) វត្តសសរមួយ មាន់ ជ្រូក កណ្តុរ តាមបែបរូបគំនូរដុងហូរ (Dong Ho)។ សព្វថ្ងៃ សហករណ៍ឃុំវុនអាត (Vun Art) ទទួលបានលិខិតកក់ទំនិញសំពត់ថង់យ៉ាងច្រើន មកពីសហគ្រាសមួយចំនួនដូចជា៖ Viettel Canifa ជាដើម។ មិនត្រឹមតែជំនួយឧបត្ថម្ភដល់ជីវិតអភ័ព្វគ្មានសំណាង សហករណ៍វុនអាត (Vun Art) នៅជាទម្រង់រូបភាពមួយ អំពីបរិយាកាសច្នៃប្រឌិត ទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន អញ្ជើញមកកាន់ភូមិសំពត់វ៉ានភុក (Van Phuc)៕
អត្ថបទ៖ ងឹនហា រូបថត៖ ត្រឹន ថាញយ៉ាង
ច្នៃសាឡើងវិញនូវកំប៉ុងបៀឱ្យក្លាយទៅជាផ្ទាំងរូបផ្កាដ៏រស់រវើក
ការធ្វើសមាធិជួយរក្សាតុល្យភាពនៃជីវិត
សក់ផ្តល់ទៅ សង្ឃឹមបន្សល់នៅ
“យុទ្ធជន”បំពួនលាក់ប្រាណនៅសមុទ្រកោះគូឡាវចាម (Cu Lao Cham)
S.hub Kids៖ បរិយាកាសបច្ចេកវិទ្យាសម្រាប់កុមារ
ហាងកាហ្វេកែច្នៃនៅក្រុងហាណូយ
ទម្លាប់ប្រឡងបង្កាត់ភ្លើងដាំបាយ នៅភូមិធីកឹម (Thi Cam)
ង្វៀន ហ្វាងឡិញ (Nguyen Hoang Linh) - អ្នកឆ្មាំផ្កាយមេឃា
ពិធីសែនផ្នូរនៃជនជាតិហាញី (Ha Nhi)