25/12/2015 13:27 GMT+7 Email Print Like 0

ត្រៀមសម្ពោធឆ្លងបង្គោលព្រំដែនពីរនៅលើព្រំដែនវៀតណាម-កម្ពុជា


ថ្នាក់ដឹកនាំទាំងពីរខេត្ត គឺខេត្តអានយ៉ាងនិងខេត្តកណ្តា ប្រទេសកម្ពុជា ក្នុងពីធីសម្ពោធបង្គោលព្រំដែនលេខ២៤១។ (រូបថត៖ វឿងថយត្រុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ ក្រសួង​ការបរទេស​ចេញ​សេចក្តី​ប្រកាសលើ​មូលដ្ឋាន​កិច្ច​ព្រម​ព្រៀង​រវាង​វៀតណាម​និង​កម្ពុជា ពិធីសម្ពោធឆ្លងបង្គោលព្រំដែនចំនួន៣០បង្គោល នៅលើព្រំដែនដីគោក​វៀតណាម-កម្ពុជា និងដងផ្លូវ​តភ្ជាប់​ស្ថានីយ៍ត្រួត​ពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិពីរ គឺ Le Thanh និង O Za Dao  ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៦ ខែធ្នូ នៅឃុំឡាណាន ស្រុកដឹកកើ ខេត្តយ៉ាឡាយ

នៅថ្ងៃដដែល ពិធី​សម្ពោធឆ្លងបង្គោលព្រំដែនលេខ២៧៥ នៅច្រកទ្វារព្រំដែនអន្តរជាតិទិញបៀន-ភ្នំដិន នឹងប្រ​ព្រឹត្ត​ទៅ​នៅឃុំស្វឹនតូ ស្រុកទិញបៀន ខេត្តអានយ៉ាង។

លោកនាយករដ្ឋមន្រ្តី ង្វៀនតឹនយុង និងនាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលព្រះរាជាណាចក្រក​ម្ពុជា សម្តេច​ហ៊ុន​សែន  នឹង​អញ្ជើញចូលរួមពិធីសម្ពោធនៅខេត្តយ៉ាឡាយ នៅនាព្រឹកថ្ងៃទី២៦ ខែធ្នូ និងកាត់​ខ្សែប៊ូស​ម្ពោធ​ឆ្លង​បង្គោល​ព្រំដែនលេខ២៧៥ ​នៅខេត្តអានយ៉ាង នៅរសៀលថ្ងៃទី២៦ខែធ្នូ៕

 

តាម​​ vietnam+
 

បណ្តាព័ត៌មានបានផ្សាយ