03/10/2017 09:53 GMT+7 Email Print Like 0

ត្រៀមរៀបចំសម្រាប់សប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧


ត្រៀមរៀបចំសម្រាប់សប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ 

ចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ដល់ថ្ងៃទី ១ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុង Da Nang ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh ប្រធានគណៈកម្មាធិការជាតិ APEC ២០១៧ បានអញ្ជើញជាអធិបតីការ​ត្រួតពិនិត្យលើសកម្មភាពនៃសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ ។ គិតមកដល់ពេលនេះ គ្រប់សណ្ឋាគារ មជ្ឈមណ្ឌលសន្និសីទ មជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិនិងគ្រប់ទីតាំងសំខាន់ៗផ្សេងៗទៀតដែលនឹងប្រព្រឹត្តិទៅ​ព្រឹត្តិការណ៍សផ្លូវការ និងក្រៅផ្លូវការនៃសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ បានរៀបចំយ៉ាងត្រឹមត្រូវតាមតម្រូវ​ការ​ដែលបានដាក់ចេញ។

លោក Pham Binh Minh បានលើកសរសើរទីក្រុង Da Nang ខេត្ត Quang Nam អនុគណៈកម្មការចំណុះគណៈកម្មាធិការជាតិ APEC ២០១៧ លេខាធិការដ្ឋានជាតិ APEC ២០១៧  និងស្ថានប័នទាក់ទិននានា ដែលបានខិតខំប្រឹងប្រែងត្រៀមរៀបចំយ៉ាងសកម្មសម្រាប់សប្ដាហ៍ជាន់ខ្ពស់នេះ។ លោកបានបញ្ជាណែនាំលើផែនការរៀបចំពិធីការ សារព័ត៌មាន ភស្តុភា និងផែនការបំរុងផ្សេងៗទៀត សំដៅធានារឲ្យរាល់សកម្មភាពប្រព្រឹត្តិទៅយ៉ាងរលូន ហើយឆ្លើយតប់នឹងបទដ្ឋាន នៃ APEC ប្រកបដោយប្រសិទ្ធភាពនិងសន្សំសំចៃ។

លោកបានស្នើឲ្យទីក្រុង Da Nang និងខេត្ត  Quang Nam ជូនព័ត៌មាន ឃោសនាដល់ប្រជាជនមូលដ្ឋាន និងបង្កើន​ការផ្សព្វផ្សាយស្ដីពីទឹកដី មនុស្សវៀតណាមនិយាយរួមនិងបណ្ដាមូលដ្ឋាននិយាយដោយឡែកដល់មិត្តភក្តិអន្តរជាតិ ចូលរួមសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ