07/05/2015 11:40 GMT+7 Email Print Like 0

ត្រៀមរៀបចំខ្លឹមសារសំខាន់ជាច្រើនក្នុងសម័យប្រជុំលើកទី៩រដ្ឋសភានីតិកាលទី១៣

សម័យប្រជុំលើកទី៣៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា​វៀតណាមនីតិកាលទី១២ នឹងប្រព្រឹត្តទៅពីថ្ងៃទី១១ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០១៥ នៅ​ទីក្រុងហាណូយ ដោយមាន​ខ្លឹមសារ​សំខាន់​ជា​ច្រើន​ ដើម្បី​ត្រៀម​រៀបចំ​អោយ​សម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាម នីតិកាលទី១៣។ គណៈកម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភា ​នឹង​ផ្តល់​មតិចំពោះរបាយការណ៍បំពេញបន្ថែមរបស់រដ្ឋាភិបាល ស្ដីពីស្ថានភាពអនុវត្តផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ និងថវិការរដ្ឋ ឆ្នាំ ២០១៤ ក៏ដូចជាស្ថានភាពអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច​ សង្គម និងថវិការ​រដ្ឋ​ក្នុង​ប៉ុន្មាន​​ខែ ដើមឆ្នាំ ២០១៥…លៗ ក្រោពីនោះ  គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានផ្តល់មតិចំពោះការងារ
ត្រៀមរៀបចំអោយសម័យប្រជុំលើកទី៩ រដ្ឋសភា នីតិកាលទី​១៣ និងគំរោងច្បាប់នានា​ផងដែរ៕ 

 
តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ