25/10/2017 10:04 GMT+7 Email Print Like 0

ត្រៀមរៀបចំការបើកឲ្យដំណើរការកម្មវិធីឆ្នាំទេសចរណ៍ជាតិ២០១៨

​នាថ្ងៃទី២៣ ខែតុលា​ ឆ្នាំ២០១៧ ក្រុមការងារនៃអគ្គនា​យកទេសចរណ៍ បានជួបធ្វើការ ជាមួយ​គណៈកម្មាធិការ​ប្រជាជន​ខេត្ត Quang Ninh ស្តីពីការត្រៀមរៀបចំបើក​ឲ្យដំណើរ​ការ កម្មវិធីឆ្នាំ​ទេសចរណ៍ជាតិ ២០១៨ Ha Long-Quang Ninh។ ​
 ​ 
ឆ្នាំទេសចរណ៍ជា​តិ ២០១៨ Ha Lo​ng​ - Quang Ninh ក្រោមប្រធាន​បទ “Ha Long - បេតិកភណ្ឌ ​អច្ឆរិយៈ - ទីមក​ដល់​ស្និទ្ធស្នាល​” ដោយមានព្រឹត្តិការណ៍ ​ជាង១០០ដែលនឹងប្រព្រឹត្ត​ទៅពេញ​ឆ្នាំ២០១៨ ទៅដល់ខែមករាឆ្នាំ២០​១៩។ ដើម្បី​ត្រៀម​រៀបចំ​ឲ្យឆ្នាំទេសចរណ៍​ជាតិ ២០១៨ នេះ ខេត្ត Quang Ninh ​បាន បង្កើត​គណៈកម្មាធិការ​រៀប​ចំ​ថ្នាក់​ខេត្ត​និង​ស្នើឲ្យអគ្គនាយកទេសច​រណ៍ កសាងនិងផ្សព្វផ្សាយ​យ៉ាងឆាប់​ៗ នូវផែនការ​និង​កម្មវិធី​លំអិត​ប្រចាំ​ឆ្នាំទេ​សចរ​ណ៍ជា​តិ​២០១៨ផងដែរ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ