10/06/2018 13:53 GMT+7 Email Print Like 0

ត្រៀមជាស្រេចសំរាប់រាត្រីទី៤នៃពិធីបុណ្យបាញ់កាំជ្រួចផ្កាអន្តរជាតិឆ្នាំ២០១៨

ក្រុមបាញ់កាំជ្រួចផ្កាមកពីព័រទុយហ្គាល់និងស៊ុយអែតបានត្រៀមខ្លួនជាស្រេចសំរាប់ការប្រឡងរបស់ខ្លួនក្នុងរាត្រី​ទី៤នៃពិធីបុណ្យបាញ់កាំជ្រួចផ្កាអន្តរជាតិដាណាំងឆ្នាំ២០១៨ ដោយប្រធានបទ “ស្ពាននៃសេចក្ដីសង្ឃឹម” ដែលប្រព្រឹត្តទៅនាយប់ថ្ងៃទី៩ មិថុនា។
 

ឆ្នាំនេះ ក្រុមព័រទុយហ្គាល់នឹងលើកតម្កើងនូវ “ចំណងមិត្តភាព” ដោយបទចម្រៀងប្រភេទរ៉ុកដ៏ល្បីល្បាញរបស់អាមេរិក អាល្លឺម៉ង់ អង់គ្លេសនិងព័រទុយហ្គាល់។ ចំណែកឯឈុតសម្ដែងរបស់ក្រុមស៊ុយអែតត្រូវបានរំពឹងទុកថា នឹងនាំមកនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថានេះជាក្រុមដែលមានបទពិសោធន៍ជាច្រើន ហើយទទួលបានពានរង្វាន់អំពីកាំជ្រួចផ្កាជាច្រើនលើកហើយ។

ដើម្បីភ្ញៀវទេសចរមានជម្រើសជាច្រើនថែមទៀតដើម្បីទស្សនាការប្រឡងបាញ់កាំជ្រួចផ្កា បណ្ដាសណ្ឋាគារនៅតាមច្រាំងខាងកើតនៃទន្លេ Han ទីក្រុងដាណាំង បានបើកសេវាគួរឲ្យទាក់ទាញជាច្រើនដូចជា៖ ពិធីជប់លៀង buffet ពិធីជប់លៀងស្រាបៀ លក់សំបុត្រទស្សនាកាំជ្រួចផ្កានៅលើដំបូលសណ្ឋាគារ ដោយតំលៃពី៣សែនដល់​១​លាន​ដុងក្នុងមនុស្សម្នាក់។ លោក Nguyen Huu Thang នាយកសណ្ឋាគារ Danang Golden Bay បានឲ្យដឹងថា៖

“ពីជាន់ទី២៩នៃសណ្ឋាគាររបស់យើងខ្ញុំ មនុស្សគ្រប់រូបអាចទស្សនាការប្រឡងបាញ់កាំជ្រួចផ្កាយ៉ាងច្បាស់លាស់។ យើងខ្ញុំក៏រៀបចំពិធីជប់លៀងដើម្បីភ្ញៀវអាចច្រៀង រាំ ផឹកបៀ ខណៈដែលទស្សនាការបាញ់កាំជ្រួចផ្កាផងដែរ”៕

តាម​ VOV5 -​វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ