07/07/2016 10:27 GMT+7 Email Print Like 0

ត្រៀមជាស្រេចជួយឧបត្ថម្ភអង្គភាពអាជីវកម្មវៀតណាមទៅវិនិយោគនៅប្រទេសជប៉ុន


ប្រធាននាយកដ្ឋានវិនិយោគបរទេស លោក Do Nhat Hoang ផ្លាស់ប្តូរមតិជាមួយវិនិយោគិន
(រូបថតៈ tinnhanhchungkhoan)

នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ នាយកដ្ឋានវិនិយោគបរទេសនៃក្រសួងផែនការនិងវិនិយោគបានរួមសហការជាមួយអង្គការពន្លឿនពាណិជ្ជកម្មជប៉ុន (Jetro) រៀបចំសិក្ខាសាលាស្តីអំពី “បើកទូលាយការវិនិយោគនិងធ្វើអាជីវកម្ម​ជាមួយទីផ្សារជប៉ុន” សំដៅណែនាំឲ្យអង្គភាពអាជីវកម្មវៀតណាមទាក់ទងផ្ទាល់និងអនុវត្តការវិនិយោគ​ទៅទីផ្សារ របស់ជប៉ុន។ តាមនាយកដ្ឋានវិនិយោគបរទេសនេះថា នាបច្ចុប្បន្ន អង្គភាពអាជីវកម្មធ្វើការវិនិយោគទៅទីផ្សារជប៉ុនចំនួន៤០គម្រោងដោយទុនវិនិយោគសរុបឡើងដល់ ៧ លានដុល្លារអាមេរិក។​ លោក ​Do Nhat Hoang ប្រធាននាយកដ្ឋានវិនិយោគបរទេស បានឲ្យដឹងថា ទីផ្សារជប៉ុនជាទីផ្សារពោរពេញទៅដោយសក្តានុភាពសម្រាប់កិច្ចសហ​​ប្រតិបត្តិការនិងវិនិយោគរបស់អង្គភាពអាជីវកម្មវៀតណាម៖

“យើងខ្ញុំបានរួមសហការជាមួយ Jetro ដើម្បីជម្រុញនិងជួយឧបត្ថម្ភអង្គភាពអាជីវកម្មវៀតណាមវិនិយោគទៅជប៉ុននិងអភិវឌ្ឍន៍ទៅលើវិស័យដែលជាប្រៀបខ្លាំងរបស់វៀតណាមដូចជាបច្ចេកវិទ្យានិងវិស័យ software ជា​ដើម​។ ម្យ៉ាងវិញទៀត តាមរយៈការវិនិយោគនេះ នឹងជួយអង្គភាពអាជីវកម្មរៀនសូត្រនូវបច្ចេកវិទ្យារបស់ជប៉ុន ក៏ដូចជារៀនសូត្រការធ្វើផលិតកម្ម តាមនោះអាចយកផលិតផលនោះ នាំចូលត្រឡប់មកវៀតណាមវិញ ឬនាំចេញទៅទីផ្សារដែលវៀតណាមបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាពិសេសគឺលើកកំពស់ប្រសិទ្ធិភាពនៃសកម្មភាព​របស់អង្គភាពអាជីវកម្មវៀតណាម”។

លោក Atsusuke Kawada ប្រធានអង្គការពន្លឿនពាណិជ្ជកម្មជប៉ុនប្រចាំនៅទីក្រុងហាណូយបានឲ្យដឹងថា ជប៉ុននឹងបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់អង្គភាពអាជីវកម្មវៀតណាម៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាព័ត៌មានបានផ្សាយ