17/01/2015 18:42 GMT+7 Email Print Like 0

ត្រូវលើកទឹកចិត្កប្រជាជនឈានទៅមុខកាត់បន្ថយភាពក្រីក្រ


ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh

ត្រូវលើកទឹកចិត្កប្រជាជនឈានឡើងក្នុងកាត់បន្ថយភាពក្រីក្រ។ នេះ​គឺជា​ខ្លឹម​សារ​បញ្ជា​ណែនាំ​របស់​ឧបនា​យក​រដ្ឋ​មន្ត្រីវៀតណាម លោក Vu Van Ninh ​និង​ជា​ប្រ​ធាន​គណៈ​កម្មា​ធិការ​បញ្ជា​ណែនាំ​មជ្ឈឹម​អំពី​ការ​ងារ​កាត់​បន្ថ​យភាពក្រីក្រចីរភាព នៅក្នុងសន្និសីទពិភាក្សាអំពីការលាតត្រដាងអនុវត្តភារកិច្ចឆ្នាំ ២០១៥ នា​ព្រឹក​​​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥នៅទីក្រុងហាណូយ។


លោក Vu Van Ninh បានលើកច្បាស់ថា៖ ទោះបីជាក្នុងរយៈពេលកន្លងទៅ ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​គិត​ជា​មធ្យម ក្នុងទូទាំងប្រទេសបានថយចុះ២% តំបន់ស្រុក​ព្រៃភ្នំលំបាកថយចុះក្រោម៥%ក្នុង១ឆ្នាំ ហួស​គោល​ដៅ​ដែលបានដាកចេញ ប៉ុន្តែអត្រាគ្រួសារក្រីក្រនៅខ្ពស់។ ដូច្នេះ ក្នុងឆ្នាំ ២០១៥ ត្រូវ​ពិនិត្យ​មើល​​ឡើង​វិញ​គ្រប់​យន្តការ គោលនយោបាយ ស្ដីពីការកាត់បន្ថយភាពក្រីក្រចីរភាព ដើម្បី​អនុវត្ត​គោល​ដៅ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ក្នុងប្រទេសទាំងមូល ពី ១​ ដល់ ​១,៥% ក្នុង​១ឆ្នាំ​ ។ ការកាត់បន្ថយភាពក្រីក្រក្នុងរយៈពេលខាងមុខនេះ ត្រូវ​អនុវត្ត​​តាមរបៀបពហុទិស ដើម្បីលើកទឹកចិត្តប្រជាជនឈានទៅមុខ។

តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ