12/09/2016 09:39 GMT+7 Email Print Like 0

ត្រីបបែលអាំងអំបិលម្ទេសខ្ចី

ត្រីបបែល​បាន​ចាត់​ទុក​ជាមុខ​ម្ហូបពិសេស​ប្រចាំតំបន់​មួយ នៃ​ទីក្រុងសមុទ្រ​ដាណាំ​ង (Da Nang)។ ភ្ញៀវ​​ទេសចរណ៍​​អង្គុយ​​លើ​ឆ្នេរ​​សមុទ្រ និ​ង ពិសា​ម្ហូប​​ត្រី​បបែល​អំ​បិល​ម្ទេស​​ខ្ចី គឺ​គ្មាន​​អ្វីប្រៀប​​ផ្ទឹ​ម​បាន​ឡើយ​​។​

ត្រី​បបែលរស់​នៅតំបន់​ទឹក​ជ្រៅ និង មា​នច្រើននៅតំបន់​សមុទ្រភាគ​កណ្តាល​វៀត​ណាម ទើប​ខ្លួន​ត្រីប​បែលត្រូវ​បន្សាំនឹង​បរិស្ថាន​រស់​នៅ ត្រីប​បែល​មាន​រាង​ស្តើង ហើយ ឆ្អឹង​ត្រីប​បែលគឺជា​ឆ្អឹង​ខ្ចី។

ច្នៃមុខ​ម្ហូបត្រីបបែល​មិន​ពិបាក​ទេ ត្រីទិ​ញយកមក​ធ្វើឲ្យស្អាត ហើយ​កាត់ស្រកី​ចោល ក្រោយ​មក​ដាក់អាំង​លើ​ល្ងើក​​ភ្លើង​រយៈ​ពេល​ខ្លី  ដើម្បីកំចាត់​ទឹកក្នុង​សាច់​ត្រី។ ត្រៀម​បម្រុង​គ្រឿង​ទេស​រួមមាន៖ ម្ទេស​ខ្ចី ស្លឹក​ខ្ទឹម ជី​នាង​​វង ហា​ន់តូចៗច្របល់ជា​មួយមើម​ខ្ទឹមស ម្រេច អំបិល និង​ខ្លាញ់។ ត្រីដែល​អាំងបន្តិច​ក្រោយ​មក យក​ទៅ​ប្រឡាក់​​ជាមួយ​គ្រឿង​ទេស​ទុករយៈ​ពេល​២០នាទី ឲ្យ​ជ្រាបគ្រឿង ហើយ​យកទៅអាំង​លើល្ងើក​ភ្លើង រហូត​ដល់មាន​ពណ៌​លឿង​​ទុំគឺអាច​ហូប​បាន​ហើយ​។



ត្រីបបែល ម្ទេស មើមខ្ទឹមស ជីនាងវង គឺជាគ្រឿងទេសសំខាន់សម្រាប់ធ្វើម្ហូបត្រីបបែលអាំងម្ទេសខ្ចី។

ត្រីបបែលអាំងរយៈពេលខ្លី ក្រោយមកប្រឡាក់ជាមួយគ្រឿងទេសអំបិលម្ទេសខ្ចី។

ត្រីបបែលបានយកទៅអាំងលើល្ងើកភ្លើង។

ម្ហូបត្រីបបែលអាំងអំបិលម្ទេសខ្ចីបានធ្វើសម្រេច។

ត្រីបបែល​អាំងបានហាន់​តូចៗ ល្មម​សម្រាប់​វេចជាមួយ​នំក្រៀប ហូប​ជាមួយប្រភេទ​បន្លែ​ស្រស់ ម្នាស់ ចេក​។ល។ ជ្រលក់​នឹង​ទឹកគ្រឿង​ម្ទេស​ខ្ចី។​ ជាមួយ​ពិធីច្នៃដ៏ងាយ​ៗ ប៉ុន្តែន​រណាបាន​ពិសាមុខ​ម្ហូបនេះ​ម្តង គឺមិន​អាច​បំភ្លេច​បាន​នូវរស​ជាតិ​ដ៏ឈ្ងុយ​ឆ្ងាញ់​របស់វា​ឡើយ​៕

អនុវត្ត៖ ត្រឹនថាញយ៉ាង

បណ្តាអត្ថបទបានផ្សាយ