23/11/2016 10:28 GMT+7 Email Print Like 0

ត្រីកោណអភិវឌ្ឍន៍បញ្ជាក់នូវយន្តការសហប្រតិបត្តិការមានប្រសិទ្ធិភាពរវាងប្រទេសទាំងបីកម្ពុជា-ឡាវនិងវៀតណាម


គណៈប្រតិភូវៀតណាម

សន្និសីទជាន់ខ្ពស់​តំបន់ត្រីកោណអភិវឌ្ឍន៍​ កម្ពុជា-ឡាវ-វៀតណាម​​លើក ទី៩ (CLV៩) នឹងប្រារព្ធ​ចាប់​ពីថ្ងៃទី២៣​ដល់​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅខេត្តសៀមរាប​ប្រទេស​កម្ពុជា។ ធ្វើការ​ឆ្លើយ​សម្ភាសន៍​សារព័ត៌​មាន​ស្តីពី​ព្រឹត្តិការណ៍​នេះ អនុរដ្ឋ​មន្ត្រី​ការ បរទេសវៀតណាម លោក Vu Hong Nam បានចាត់ទុក​ថា៖ សមិទ្ធិ​ធំបំផុត
គឺត្រី​កោណ អភិវឌ្ឍន៍​បានអះអាង​ថា ជាយន្តការសហប្រតិបត្តិការប្រកបដោយ​ប្រសិទ្ធភាព​ រវាង ប្រទេស​ជិត​ខាង​មិត្តភាព​កម្ពុជា-ឡាវ​និង​វៀតណាម។ លោក Vu​ Hong Nam បាន​បញ្ជាក់​ថា កិច្ច​សហប្រតិបត្តិការ​ CLV បង្កើត​ឡើងការ​តភ្ជាប់លើ​គ្រប់​ជ្រុង​ជ្រោយ ឈានដល់ការអភិវឌ្ឍន៍​សេដ្ឋកិច្ច សម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍​ហើយ​ប្រការ​ចុង ក្រោយគឺឆ្ពោះទៅគោលដៅលើកកំពស់ជីវភាព របស់ប្រជាជនរស់​នៅតំបន់​ត្រីកោណ អភិវឌ្ឍន៍​។

​អនុរដ្ឋមន្ត្រីលោក Vu Hong Nam បានចែករំលែកថា ជាខឿនសេដ្ឋកិច្ចលេចធ្លោ​ក្នុង​តំបន់ ដូច្នេះ​វៀត​ណាម​បាន​បង្ហាញ​នូវតួនាទីម្ចាស់ការ និងគោរពដៃគូនានា។ ជា​ពិសេស ដោយការ​ចូលរួម​របស់វៀត​ណាម ក្នុង​ការរៀប​ចំគោលនយោបាយ​នោះ បាន​ធ្វើឲ្យ​ CLV ក្លាយ​ទៅជា​វេទិកា​មួយ​សកម្ម​និង​មានការ​ច្នៃប្រឌិត​។ វៀត​ណាម​កំពុ​ងរួម​ជាមួយឡាវ-កម្ពុជា រៀបចំផែនការមេសម្រាប់ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម ក្នុងតំបន់​ត្រីកោណ​ដំណាក់​កាល​២០១០-២០២០៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ