09/01/2016 09:48 GMT+7 Email Print Like 0

តំលៃប្រេងពិភពលោកធ្លាក់ចុះកំរិតទាបបំផុតក្នុងអំឡុង១២ឆ្នាំកន្លងទៅ

ទីផ្សារប្រេងឆៅពិភពលោកបន្តមានសញ្ញាអសកម្មនៅពេលតំលៃប្រេងឆៅ នាថ្ងៃទី៧ ខែ​មករា ឆ្នាំ២០១៦បាន​ធ្លាក់​ចុះ​កំរិតទាបបំផុត​ ក្នុងអំឡុង១២ឆ្នាំកន្លងទៅក្នុង​កាលៈទេសៈ​ទីផ្សារ​មូលបត្រ​ចិន កំពុង​ស្ថិរភាព។ នៅទីផ្សារ​ក្រុងញូវ​យ៉ក តំលៃប្រេង​ West Texas Intermediate បានធ្លាក់ចុះកំរិត​៣៣,២៧ដុល្លា​អាមេរិក​ក្នុង​មួយ​ធុង​ជា​កំរិត​ទាប​បំផុត តាំង​ពីខែកុម្ភៈឆ្នាំ២០០៣មក។ នៅទីផ្សារក្រុងឡុងដ៍ តំលៃប្រេង Brent​ North Sea បានធ្លាក់​ចុះកំរិត៣៣,៧៥ដុល្លាអាមេរិក ក្នុងមួយ​ធុង ជាកំរិតទាបបំផុត​តាំងពី​ខែមេសា​ឆ្នាំ២០០៤៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ