19/08/2015 09:50 GMT+7 Email Print Like 0

តំលៃប្រេងពិភពលោកបន្តធ្លាក់ចុះ

សេចក្ដី​ជូនដំណឹង​របស់ជ​ប៉ុន​ដែលជា​ខឿន​សេដ្ឋកិច្ច​ធំទី៣​លើពិភពលោក​ ស្ដីពី​កំណើន​អវិជ្ជមាន​ក្នុងត្រីមាស​ទី២ឆ្នាំ​២០១៥ រួម​ជាមួយ​ល្បឿន​កំណើន​ដ៏យឺត​យ៉ាវគួរ​ឲ្យកត់សំគាល់របស់​ចិន ដែលជា​ខឿនសេដ្ឋកិច្ច​ធំទី២លើពិភព​លោក​ គឺជាមូលហេតុ​ស្នូលបណ្ដាល​ឲ្យតំលៃប្រេង​នៅទីផ្សារ​អាមេរិកនិង ពិភព​លោកនាថ្ងៃ​ទី១៧ខែសីហាឆ្នាំ២០១៥ បន្ត​ធ្លាក់​ថ្លៃ។ តាមតួរ​លេខ​នៃមណ្ឌលជួញ​ដូរទំនិញ​ក្រុងញូយ៉កបាន​ឲ្យដឹង​ថា នាថ្ងៃទី​១៧ ខែសីហាឆ្នាំ២០១៥ តំលៃ​ប្រេង​ឆៅ WTI (West Intermediate Texas) របស់​អាមេរិក​បានថយ០,៦៣ដុល្លា​អាមេរិក ចុះ​នៅត្រឹម ៤១,៨៧​ដុល្លាអាមេរិក​​ក្នុងមួយ​ធុង។ នេះជាតំ​លៃទាប​បំផុត​នៃ​ប្រេង​ឆៅ WTI គិត​តាំង​ពីខែ​មិនា​ឆ្នាំ២០០៩​មក។ រីឯ​នៅទីផ្សារ​ក្រុង London របស់អង់គ្លេសវិញ តំលៃប្រេង​​ឆៅ Bent ក៏ថយ​ចុះនៅត្រឹម​៤៨,៧៤ដុល្លា​អាមេរិក​ក្នុងមួយ​ធុងផង​ដែរ។សប្ដាហ៍មុនត្រូវបាន កត់សំគាល់ជា​សប្ដាហ៍​ធ្លាក់ថ្លៃ​ដ៏ធ្ងន់​ធ្ងរ​របស់​មុខ​ទំនិញ​ប្រេង​ឆៅនិង​ក៏ជា​សប្ដាហ៍ ទី៧ជាបន្ត​បន្ទាប់​ដែលតំលៃ​ប្រេង​ឆៅ WTI របស់​អាមេរិកត្រូវ​ថយចុះ៕
 

តាម VOV5 -វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ