23/12/2015 09:44 GMT+7 Email Print Like 0

តំលៃប្រេងឆៅធ្លាក់ចុះនៅកំរិតទាបបំផុតក្នុងទសវត្សរ៍កន្លងទៅ


តំលៃប្រេងឆៅធ្លាក់ចុះនៅកំរិតទាបបំផុតក្នុងទសវត្សរ៍កន្លងទៅ (Image: VNA)

នាថ្ងៃទី ២១ ខែធ្នូ ឆ្នា២០១៥ តំលៃប្រេងឆៅនៅទីផ្សារអាមេរិកបានធ្លាក់ចុះ នៅ​កំរិតទាប​បំផុត​ក្នុង​វគ្គ​ជួញ​ដូរ​ក្នុង​រយៈ​​ពេល ១១ ឆ្នាំ កន្លងទៅ ដោយសារទិន្នផល​ប្រេង​ឆៅហួស​កំរិត ​តម្រូវ​ការ​ក្នុង​ការ​លៈទេសៈ​ខឿន​សេដ្ឋកិច្ច​ជួរមុខ​លើ​ពិភព​លោក ទើបនឹងលុបចោលបទហាមឃាត់នាំចេញប្រេងឆៅ ដែលបានអនុវត្តក្នុង​អំឡុង​៤០​ឆ្នាំ កន្លង​ទៅ។ នៅទីផ្សារ New York តំលៃប្រេងឆៅ Brent សមុទ្រ​ខាងជើង នាខែ​កុម្ភៈ ឆ្នាំ​២០១៦ បានថយចុះ ១,៤% ដល់ ៣៦,៣៥​ ដុល្លា​អាមេរិក​មួយ ថុង។ ដូច្នេះ តំលៃប្រេងឆៅ  Brent បានធ្លាក់ដល់ ១៩%។ តំលៃ​មាសខ្មៅនេះកំពុង ត្រូវបាន​ដាក់សម្ពាធដ៏ធ្ងន់​​ធ្ងរបន្ទាប់ពីអង្គការបណ្ដាប្រទេស​នាំចេញប្រេងរ៉ែ (OPEC) បាន​សម្រេច​រក្សាទិន្ន​ផល​ដោយ​មិន​អើពើរដល់​តម្រូវការទាបនិងប្រភព ផ្គត់ផ្គង់បរិបូណ៍ក៏ដោយ។ ក្រៅពីនោះ សម្ពាធន៍​ត្រូវបាន​កើត​ឡើង​ថែម​ទៀត ក្រោយ​ពីរដ្ឋសភាអាមេរិកបានសម្រេចលុប​ចោល បទ​ហាម​ឃាត់​ប្រេង​ឆៅដែល​ត្រូវ​បាន​អនុវត្ត​ នា​បណ្ដា​ឆ្នាំ ៧០​សតរត្សមុន។ ទង្វើនេះត្រូវបានចាត់ទុកជាការផ្លាស់ប្តូរប្រវត្តិសាស្ត្រខាង ​គោលនយោបាយ​ថាម​ពល​របស់​អាមេរិក​ដែលបាន​ផ្តើមឡើង ក្នុងការលៈ​ទេសៈតំលៃប្រេងឆៅកំពុងធ្លាក់ចុះ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ