13/12/2014 13:05 GMT+7 Email Print Like 0

តំលៃប្រាក់នៃការនាំចេញហួសកំរិតរបស់វៀតណាមនឹងទទួលបាន ១,៥ ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ ២០១៤

តាមតួរលេខស្ថិតិនៃនាយកដ្ឋាននាំចេញនាំចូលចំណុះក្រសួងឧស្សហ ពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា៖ គិតដល់ចុងខែវិច្ឆិការ ឆ្នាំ ២០១៤តំលៃប្រាក់ នាំចេញហួសកំរិតទទួលបាន ២,១ ពាន់លានដុល្លាអាមេរិក។ ប៉ុន្តែបណ្ដាអង្គភាព អាជីវកម្មនឹងត្រូវជំរុញខ្លាំងការនាំចូលវត្ថុធាតិដើមសំរាប់បំរើឲ្យផលិតកម្មនាចុងឆ្នាំ ២០១៤  ដោយហេតុនេះ តំលៃប្រាក់នាំចេញហួសកំរិតរបស់វៀតណាមគ្រោងនឹងទទួលបាន ១,៥ ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ ២០១៤។ ក្នុងរយៈពេល ១១ ខែកន្លងមក តំលៃប្រាក់ នៃការនាំចេញទំនិញ គ្រប់ប្រភេទទ ទួលបានកំណើនខ្លាំង ជាពិសេសគឺ ក្រុមឧស្សាហកម្មកែច្នៃ។ តំលៃប្រាក់នៃការនាំចេញទំនិញ ឧស្សាហកម្មច្នៃទទួលបាន ១០០,១៤ ពាន់លានដុល្លាអាមេរិក កើនឡើង ១៤,៨% បើប្រៀបនឹង​រយៈពេល​ដូច​គ្នា​នាឆ្នាំ ២០១៣។ ស្តីពីទីផ្សារនាំចេញ អាមេរិកបន្តដើតួនាទីជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម ដោយ​មាន​តំលៃប្រាក់នៃការនាំចេញទទួលបាន ២៦,២ ពាន់លានដុល្លាអាមេរិក កើនឡើង ២១,៣% បើប្រៀប​នឹង​ឆ្នាំ​ ២០១៣៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ