07/08/2018 09:48 GMT+7 Email Print Like 0

តំម្លៃនាំចេញផលជលផលក្នុងរយៈពេល ៧ ខែ ប៉ាន់ស្មានទទួលបាន ជាង ៤,៦ ពាន់លានដុល្លារអាមេរិក

យោងតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ តំលៃនាំចេញជលផលក្នុងខែកក្កដា ឆ្នាំ២០១៨ ប៉ាន់ស្មានទទួលបាន ៦៦៣ លានដុល្លារអាមេរិក នាំមកនូវតម្លៃនៃការនាំចេញជលផលក្នុងរយៈពេល៧ខែកន្លងទៅដោយប៉ាន់ស្មានសម្រេចបាន ៤,៦៣ ពាន់លាន ដុលារអាមេរិក កើនឡើង ៦,៣ % បើប្រៀបធៀបនឹងឆ្នាំទៅមិញ ។

រូបថតឧទាហរណ៍

សហរដ្ឋអាមេរិក ជប៉ុន ចិន និងកូរ៉េខាងត្បូងគឺទីផ្សារនាំចូលជលផលជួរមុខទាំង ៤ របស់វៀតណាម នៅក្នុងរយៈពេល​ ៦ ដើមឆ្នាំ ២០១៨។លើសពីនេះទៀត ទីផ្សារមានតម្លៃនាំចេញជលផលកើនឡើងយ៉ាងខ្លាំងដូចជាប្រទេសហូឡង់ អាល្លឺម៉ង់ ហុងកុង (ចិន)ជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ