25/01/2015 16:28 GMT+7 Email Print Like 0

តំបន់៤កងទ័ពជើងទឹកវៀតណាមទៅជូនអំណោយនៅស្រុកកោះ Truong Sa


តំបន់៤កងទ័ពជើងទឹកវៀតណាមទៅជូនអំណោយនៅកោះនានានៅស្រុកTruong Sa (រូបថត អិនធឺណែត)

ក្នុងឱកាសបុណ្យតេត​ជាប្រពៃណីរបស់​វៀតណាមកម្ម​វិធីសិល្បះទទួល​អំណរនិទាឃ​រដូវ២០១៥​រវាង​កម្មាភិបាល​យុទ្ធជន ប្រជាជន​នៅកោះនិង​ក្រុមការ​ងារ​នៃតំបន់៤កងទ័ព​ជើង​ទឹក​វៀតណាម​បានប្រព្រឹត្ត​ទៅនៅកោះ​ Son Ca-Nam Yet ជាដើម​ក្នុង ស្រុក​កោះ Truong Sa ខែត្រ Khanh Hoa ភាគ​កណ្តាល​វៀត​ណាម​។ បទ​ចម្រៀង​ស្តីពីស្រុក​កំណើត​ទឹកដី​ស្ងើចសរ​សើរ​លោក​ប្រធាន​ហូជីមិញ​និងសេចក្តី​ស្រឡាញ់កោះ​សមុទ្រ​បាន​​លាន់រន្ទឺនៅ​កណ្តាលកោះ​ដាច់ស្រយាល​ដូចជាការ​ដឹងគុណ​របស់ប្រ​ជាជននៅ​ទូទាង​ប្រទេសចំពោះ​ការ​រួម​វិភាគ​ទានដ៍ធំ​ធេងរបស់​កងទ័ពនិង​ប្រជាជន​នៅទីនេះ​។ Vu Van Luc  តន្រ្តី​ករ១នាក់​ដែលបាននិពន្ឋ​បទ​ចម្រៀង​​ជាច្រើនស្តី​ពី Truong Sa ចែក​រំលែក​ថា៖ “ខ្ញុំសប្បាយ​រីករាយ​យ៉ាងក្រៃលែង​ដោយបាន​មកទស្សនា​Truong​ Sa លើក​នេះចុះសាក​សួរសុខ​ទុក្ខកម្មាភិបាល​យុទ្ធជន​និងប្រជាជន​នៅកោះ​។ ជាពិសេស​ខ្ញុំបាន​ច្រៀង​បទ​ចម្រៀង​របស់ខ្លួន​ស្តីពីកោះ។​ នេះជាមោទ​នភាពធំ១​។ ខ្ញុំឃើញថា៖​ខ្លួនត្រូ​វមាន​ការ​ទទួល​ខុស​ត្រូវ​ជា​ច្រើន​ចំពោះទឹក​ដី។ “វរៈសេនីយ៍ទោ Vu Duy Khanh បញ្ជា​ការ​កោះ Son Ca អោយ​ដឹងថា៖ “តាម​រយះ​កម្ម​វិធី​​សិល្បៈនេះកម្មាភិបាល​យុទ្ធ​ជនឃើញសប្បាយ​រីករាយ​យ៉ាងក្រៃលែង​។នេះ ម្ហូប​ខាង​ស្មារតី​ផង​និងជា​ទឹក​ចិត្ត​របើដីគោក​ចំពោះកោះ​ឆ្ងាយ​ដាច់​ស្រយាល​ទៀត​ផង។ យើង​ខ្ញុំសន្យា​ថា៖​ខិត​ខំប្រឹង​ប្រែង​សិក្សារៀ​នសូត្រហាត់​ពត់លត់ដំដើម្បី​សម្រេច​ល្អនូវភា​រកិច្ចដែល​បក្សនិងរ​ដ្ឋបានប្រ​គល់ជូន។​ “ក្នុងឱ​កាសនេះដែ​រ​ក្រុម​កា​រ​ងារ​បាន​ជូនអំណោ​យសំរា​ប់កម្មាភិបា​លយុទ្ធ​ជនទ​ទូលបុ​ណ្យតេ​ត៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ