16/10/2017 09:36 GMT+7 Email Print Like 0

តំបន់ឯកវប្បកម្មក្រូចនៅស្រុកង៉ែអាន (Nghe An) ខាងលិច

ក្រូច​​ស្រុក​ង៉ែ​អាន (Nghe An) (​ក្រូច​វិ​ញ - Vinh​) ជា​ប្រភេទក្រូច​មួយ​​ក្នុង​ចំណោម​ប្រភេទ​ក្រូច​​ពិសេស​​ប្រចាំ​តំបន់ ​ដែល​មាន​ឈ្មោះល្បី​​​ទូទាំងប្រទេស​ ហើយ​បាន​នាំចេញទៅ​ទីផ្សារ​សូវៀត  និង​ប្រទេស​នានា​នៅអ៊ឺរ៉ុប​ខាងកើតក្នុង​​​​ទសវត្សរ៍​​ឆ្នាំ​១៩៨០​។ ដោយ​ការ​ឧបត្ថម្ភ​ពី​ស្ថា​​ប័ន​សហ​ប្រតិបត្តិ​ការ​​​អន្តរជាតិ​​​ជប៉ុន​ (JICA) ក្នុង​ការ​ងារជំនួយ​ផលិត​កម្ម​ច្នៃ​ផលិតផល​ ពី​តំបន់​ឯកវប្បកម្ម​​ក្រូច​ស្រុក​កន​កួង​ (Con Cuong) ចាប់ពី​ឆ្នាំ​២០១៦ ជម្រុក​ក្រូច​នៅ​​​ស្រុកង៉ែអាន​ ​(Nghe An) ខាង​លិច​ សព្វថ្ងៃ​នាំ​​មក​នូវ​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ខ្ពស់​សម្រាប់​មូលដ្ឋាន​នៅទី​នេះ​។

ដាំ​ដំណាំ​ក្រូច​តាម​ស្តង់ដារ​ VietGap​
 

ពាក់កណ្តាល​ខែកញ្ញា​ឆ្នាំ​២០១៧ យើង​ខ្ញុំ​និង​ក្រុម​ការងារ​នៃ​ស្ថា​ប័ន​ សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន JICA ​ អញ្ជើញ​មក​ទស្សនា​ភូមិ​ផា​ -​ Pha (​ឃុំ​អៀន​ខេ - Yen Khe ស្រុក​កន​កួង - Con Cuong​) ត្រូវ​ចំ​រដូវកាល​អ្នកស្រុក​ចាប់​ផ្តើម​ប្រមូល​ផល​ក្រូច​។​
 
យោង​តាម​លោកស្រី​ខាធី​ទីម​ (Kha Thi Tim) អនុប្រធាន​​ស្រុក​កន​កួង​ (Con Cuong) ឲ្យដឹង ឃុំ​អៀន​ខេ (Yen Khe) និង​តំបន់​ជិ​តខាង​​កាល​ពីមុន​ ជា​មូលដ្ឋាន​​វប្បកម្ម​ក្រូច​នៃ​កសិដ្ឋាន​បាយ​ភូ (Bai Phu)។ ក្នុង​​ឆ្នាំ​១៩៨០​ នេះជា​អង្គភាព​​ផ្គត់​ផ្គង​ក្រូចផ្តាច់មុខ ​​​សម្រាប់​​ទៅ​ទីផ្សារ​សូវៀត ​និង​​ប្រទេស​នានា​​នៅ​អឺរ៉ុប​ខាងកើត​។​
 
ក្រូច​នៅទី​នេះល្បី​ឈ្មោះ​ឆ្ងាញ់​​ ពេញ​ទឹក​ សារជាតិ​ត្រជាក់​។ ពេល​វេលា​ថ្មី​ៗនេះ ស្រុក​កន​កួង (Con Cuong) អនុវត្ត​គោល​ការណ៍​បង្កើត​ផ្ទៃដី​ដាំ​ដំណាំក្រូច​ទម្រង់​រូបភាព​ធំ​សាឡើង​វិញ​ អនុវត្តបច្ចេកវិទ្យា​ថ្មី​ចូល​វប្បកម្ម​ ដើម្បី​នាំ​ដំណាំ​ក្រូច​ក្លាយ​ជា​ដំណាំស្នូល​ ដែល​មាន​តម្លៃ​សេដ្ឋកិច្ច​ខ្ពស់​សម្រាប់​អ្នកស្រុក​។​ ដោយ​សារ​ការ​ខិតខំ​នៃ​អ្នក​ដាំដំណាំ​ក្រូច​ នៅលើ​ផ្ទៃដី​ខ្នង​ខ្ពង់រាប​បោះ​បង់​ចោល​កាល​ពីមុន​នោះ​​ បាន​កម្លាយ​ជា​ចម្ការ​ក្រូច​ខៀវ​ស្រស់ តែង​​បានថែទាំ​ និង​ការពារ​យ៉ាង​ហ្មត់​ចត់​។​



 ចម្ការ​ក្រូច​របស់​លោក​តាំង​ង៉ុក​សើន​ (Tang Van Son) នៅ​ភូមិ​ផា​ (Pha) (ឃុំ​អៀន​ខេ - Yen Khe ស្រុក​កន​កួង​ - Con Cuong
ខេត្ត​ង៉ែ​អាន​ - Nghe An)។​ បាន​អនុវត្ត​ទម្រង់​រូបភាព​វប្បកម្ម​សុវត្ថិភាព​តាម​ស្តង់ដារ​ VietGAP។​


 
ឧបករណ៍​ជំនួយ​ការ​ផលិត​កម្ម​ កែ​ច្នៃ​ផលិតផលអំ​​ពី​ផ្លែក្រូច​​​នៅ​ទី​នេះ ដោយ​បាន​ស្ថាប័ន​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ JICA ឧបត្ថម្ភ​។

 
ប្រជាកសិករ​នៅ​ភូមិ​ផា​ (Pha) បន្ទាប់ពី​​បណ្តុះ​បណ្តាល​ គាត់បាន​បង្កើត​ចេញ​ដោយ​ខ្លួន​ឯង​នូវ​ផលិត​ផល​ទាក់ទាញ​ពី​ផ្លែក្រូច​។​

 បងសើន​ (Son) ជា​ម្ចាស់​ចម្ការ​ក្រូច​នៅ​ភូមិ​ផា​ (Pha) ឲ្យ​ដឹងថា រយៈពេល​ដាំ​ដំណាំ​ក្រូចដំបូង ​តែង​ជួប​ប្រទះ​ការលំបាក​ពី​បច្ចេកទេស​ថែទាំ​ និង​កង្វះ​ដើម​ទុន​ផលិ​តកម្ម​ ពីព្រោះ​ដំណាំ​ក្រូច​ត្រូវ​ការពី​​៥​ - ៦ឆ្នាំ​ថែទាំ​​ ទើប​ផ្តល់​​ផ្លែ​។ “រដូវ​ប្រមូល​ផល​​​ដំបូង​​ បាន​គម្រប់​ត្រឹម​តែ​ប្រាក់​ចំណាយ​។ ឆ្នាំ​បន្ទាប់​​សន្សឹម​ៗ​មាន​ស្ថេរភាព​។ ឆ្នាំ​បន្ទាប់ទៀត​​ ផ្ទះ​ខ្ញុំ​ប្រមូល​ផល​ផ្លែក្រូច​លើ​១ហិតា​ បាន​ប្រហែល​ជាង​៣០​តោន​ ក្រោយ​ពី​ទូទាត់ថវិកា​​ នៅ​មាន​​ចំណេញ​ប្រហែល​៥០០​លាន​ដុង (ប្រហែល​២១៩៣៣ដុល្លាអាមេរិក)​​” - បងសើន (Son) ចែក​រំលែក​។
 
ទន្ទឹម​ការ​វិនិយោគ​ខ្សែ​អគ្គិសនី​​ចរន្ត​ខ្ពស់​ ឧបត្ថម្ភ​ស្វាន​អណ្តូង​យក​ទឹក​ស្អាត​ ខេត្ត​ង៉ែ​អាន (Nghe An) និង​ស្រុក​កន​កួង​ (Con Cuong) តែងរៀប​ចំ​បង្វឹក​ឲ្យ​អ្នកស្រុក​ដាំដំណាំក្រូច​អនុវត្ត​វិទ្យាសាស្រ្ត​បច្ចេកទេសជឿន​លឿន​ ចូល​វប្បកម្ម​លើ​ប្រភេទ​កសិផល​នេះ​។
 
បច្ចុប្បន្ន​ ចម្ការ​ក្រូច​ទាំង​អស់​នៅ​មូលដ្ឋាន​​ សុទ្ធតែ​បាន​អនុវត្តតាម​​ទម្រង់​រូបភាព​ដាំដំណាំ​សុវត្ថិភាព​​បែប​​ស្តង់ដារ​ VietGAP។ អ្នកស្រុក​ប្រើ​ប្រាស់​ប្រព័ន្ធ​ទឹក​ស្រោច​​ស្រប​ទំនើប​ គឺ​​បច្ចេកវិទ្យា​ទឹកស្រក់​​ដំ​ណក់​ៗ រហូត​ដល់​ការ​ច្នៃ​​ផលិតផល​អតិសុខុមប្រាណ ​ក្នុង​ដំណើរការ​​ថែ​ទាំ​ដើម​ឈើ​ សុទ្ធតែ​បាន​គោរព​ម៉ឹង​ម៉ាត់​តាម​បទដ្ឋាន​បច្ចេកទេស​។​ ក្នុង​ប្រាំឆ្នាំ​កន្លង​ថ្មីៗនេះ ស្រុក​កន​កួង​​ (Con Cuong) ពង្រាយ​ដាំ​ដំណាំ​ក្រូ​ច​​ពី​រប្រភេទ​ គឺ​ក្រូច​ឆាប់​ទុំ និង​ពេញ​ទឹក​​ ឲ្យ​ប្រមូល​ផល​ចាប់ពី​ខែកញ្ញា​ដល់​ខែ​កុម្ភៈ​ឆ្នាំក្រោយ​  ដើម្បី​ធានាតម្រូវ​ការ​ប្រើប្រាស់​ខ្ពស់​នៅ​រដូវ​​បុណ្យ​ចូល​ឆ្នាំ​ថ្មី​។ ដោយ​តម្លៃ​លក់ពី​៣០.០០០​ - ៦០.០០០ដុង (ប្រហែល​ជាង​ពី១ - ២ដុល្លាអាមេរិក​)​​ ក្នុង​មួយ​គីឡូក្រាម​ អ្នក​ដាំ​ដំណាំ​ក្រូច​អាច​មាន​ចំណេញ​ពី​៥០០ - ៧០០​លាន​ដុង​ (២១៩៣៣​-​៣០៧០៦ដុល្លាអាមេរិក)​ ក្នុង​មួយ​ហិតា​អំឡុង​មួយឆ្នាំ​។​​
 
ដើម​ក្រូច​ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​កាន់​តែ​ នាំ​មក​នូវ​ប្រសិទ្ធភាពសេដ្ឋកិច្ច​ខ្ពស់​ ដូច្នេះមាមីងប្រជា​​កសិករ​នៅ​ទីនេះ​ មិនត្រឹមតែ​សកម្ម​បើកទូលាយ​ផ្ទៃដី​វប្បកម្ម​ នៅ​ទាំង​អនុវត្ត​បច្ចេកទេស​ថ្មី​​ពិពិធផលិតផល​អំ​ពី​ផ្លែក្រូច​ ដើម្បី​ទាញ​យក​អតិបរិមា​​ផល​ប្រយោជន៍​ពី​ផល​ដំណាំ​នេះ។​
 
អភិវឌ្ឍន៍​ផលិត​ផល​ច្នៃ​អំ​ពី​ក្រូច​

 JICA បាន​ឧបត្ថម្ភ​គ្រូសារ​ទាំង​៥​ដែល​ដាំដំណាំ​ក្រូច​នៅ​ភូមិ​​ផា​ (Pha)​ ឃុំ​អៀន​ខេ​ (Yen Khe) ធ្វើ​ផ្លាក​​​ណែនាំ​ ម៉ាស៊ីន​​ចម្រាញ់ និង​លាយ​ស្រា​ ម៉ាស៊ីន​សម្ងួត​សម្បក​ក្រូច​សម្រាប់​​​ចម្រាញ់​ធ្វើ​ជា​ប្រេង​ ឆ្នាំង​​ចម្រាញ់​ប្រេង​​ ក្របខ្ចប់​ទំនិញ​...។ល។ ដើម្បី​សុក្រិត​ផលិតផល​។​

លោក​​តា​ដាវ​ស្វឹន​មូយ​ (Dao Xuan Mui) បំពេញ​ការងារ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ផ្នែក​មុខរបរ​ជនបទ​វៀតណាម​​ កម្មាភិបាល​ប្រឹក្សា​គម្រោង​ការ​របស់​អង្គការ​ JICA ឲ្យ​ដឹងថា​​ រយៈ​ពេល​ដំបូង​​ ដោយ​បច្ចេកទេស​វប្បកម្ម​នៅ​មានការ​កង្វះ​ខាត់​ ដូច្នេះ​បរិមាណ​ផ្លែក្រូច​​មិន​គ្រប់​ស្តង់​ដារ​ប្រើប្រាស់​មាន​យ៉ាង​ច្រើន​ ត្រូវ​​បោះ​​ចោល​​ទៅ​។​ អ្នកស្រុក​​បាន​បង្វឹក​ពី​អ្នក​ឯកទេស​នៃ​មហាវិទ្យាល័យ​ពហុ​ផ្នែក​ហាណូយ​ JICA ហើយ​បាន​ឧបត្ថម្ភថវិកា​​ឲ្យ​អ្នក​ស្រុក​វិនិយោគ​ម៉ាស៊ីន​ច្នៃ​ចម្រាញ់​ប្រេង​ក្រូច​ សម្រាប់​ផ្គត់​ផ្គង់លើទីផ្សារ​ ពិសេស​គឺ​ភ្ញៀវទេសចរណ៍​ពេលធ្វើ​ដំណើរ​មក​ទស្សនា​ស្រុក​កន​កួង​ (Con Cuong)។​
 
គ្រួសារ​លោក​តា​ថៃ​បាទ្រឿង​ (Thai Ba Truong) ជា​គ្រួសារមួយ​ក្នុងចំណោម​គ្រួសារ​នៅ​ក្នុងស្រុក​​បាន​គម្រោង​ការ​ JICA ឧបត្ថម្ភ​នូវ​របៀប​ច្នៃ​ផលិតផល​ពី​ក្រូច​ រីករាយ​ឲ្យ​ដឹងថា៖ “តាំងពី​ JICA មាន​គម្រោង​ការ​ឧបត្ថម្ភ​​ គ្រូសារ​យើង​ខ្ញុំ បាន​​ទាញ​យក​ទាំង​សម្បក​ក្រូច​​ ដើម្បី​ធ្វើ​ជា​ប្រេង​សម្រាប់​លក់​ចេញទៅ​ទីផ្សារ​​​ រក​ប្រាក់​ចំណូល​បន្ថែម​ច្រើន​ជាង​មុន​”​។

 






 ផលិតផល​សម្បូរ​បែប​ធ្វើអំពី​ផ្លែ​ក្រូច​។​ នេះជា​លទ្ធផល​នៃ​ការ​ឧបត្ថម្ភ​យ៉ាង​មាន​ប្រសិទ្ធភាព​របស់​ស្ថាប័នសហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​
JICA ក្នុង​គម្រោងការ​ជំនួយ​ការ​រក​ស៊ី​ផ្ទាល់​ដល់​ប្រជាកសិក​រ​នៅ​មូលដ្ឋាន​​។​


 
ភ្ញៀវទេសចរណ៍​ចូល​ចិត្ត​ផលិតផល​ធ្វើអំពី​ផ្លែក្រូច​។ ក្រៅ​ពី​គុណភាព​​ធានា​គ្រប់​ស្តង់ដារ​​ អ្នក​បង្កើត​គម្រោង​ការ​ជំនួយដល់​​ការរក​ស៊ី​ផ្ទាល់​
នៅ​ទី​នេះ នៅ​ទាំង​ជួយ​ដល់​ប្រជាកសិករផ្តោតទៅ​​លើ​ក្រប​ និង​រូបភាព​​ខ្ចប់​ផលិតផលផង​។​

ផលិតផល​បាន​ច្នៃ​ពី​ផ្លែក្រូច​ស្អាត​ ដាំនៅ​ស្រុក​កន​កួង​ (Con Cuong) រួមមាន​​៖​ ត្រណាប់សម្បក​ក្រូច​ ស្រាធ្វើ​អំពី​ដំបែ​ក្រូច​ ស្រាក្រូច​ សាប៊ូ​ក្រូច​ ​ប្រេង​ក្រូច​ ស៊ី​រ៉ូ​ក្រូច​...។ល។ បាន​អគ្គនាយកដ្ឋាន​រង្វាស់​គុណភាព​វៀតណាម​ ផ្តល់​ផ្លាក​សញ្ញា​។ ផលិតផល​បាន​លក់ផ្ទាល់​នៅ​នឹង​រោង​ចក្រ​ ឬអាជ្ញាធរ​​មូលដ្ឋាន​ជំនួយ​ខាង​ការងារ​ឧទ្ទេសនាម​ ផ្សព្វ​ផ្សាយ​​ផលិតផល​នៅ​តាម​ផ្សារទំនើប​ ផ្សារ​ណាត់​ដោយ​តម្លៃត្រណាប់​មួយ​គីឡូក្រាម​៣៥០.០០០ដុង (ប្រហែល​១៥ដុល្លា​អាមេរិក​)​ ស្រា​ធ្វើ​អំពី​ដំបែ​ក្រូច​​៩០.០០០ដុង​ (ប្រហែល​៣ដុល្លាអាមេរិក)​ ក្នុង​មួយ​ដប​០,៥លីត្រ​ ប្រេង​ក្រូច​មាន​តម្លៃ​ ៤.០០០.០០០ដុង (១៧៥ដុល្លាអាមេរិក​)​ ​ក្នុង​មួយលីត្រ។ល។​​
 
ថ្មី​ៗនេះ ប្រជាកសិករ​​ស្រុក​កន​កួង (Con Cuong) ​មាន​ទំនុក​ចិត្ត​ផលិត​ចេញនូវ​​ផលិតផល និង​​លើក​កម្ពស់​តម្លៃ​ក្រូច​ រួម​ចំណែក​បង្កើត​បន្ថែម​ការងារ​ជូន​ប្រជាកសិករ​​នៅ​តំបន់​ភ្នំ ហើយ​​បើក​ចេញ​វិស័យ​ថ្មី​អំពី​ផលិតផល​ទេសចរណ៍​​មូលដ្ឋាន​៕​

 

អត្ថបទ៖ ង៉ឹន​ហា រូបថត៖ វៀតកឿង
 

 

បណ្តាអត្ថបទបានផ្សាយ