09/11/2017 09:44 GMT+7 Email Print Like 0

តំបន់អាស៊ី-ប៉ាស៊ីហ្វិកតភ្ជាប់ខ្លាំងក្លាថែមទៀតខាងសេដ្ឋកិច្ចដោយមិនអើពើដល់ការខ្វែងគំនិតអំពីពាណិជ្ជកម្ម


 តំបន់អាស៊ី-ប៉ាស៊ីហ្វិកតភ្ជាប់ខ្លាំងក្លាថែមទៀតខាងសេដ្ឋកិច្ចដោយមិនអើពើដល់ការខ្វែងគំនិតអំពីពាណិជ្ជកម្ម

«តំបន់អាស៊ី-ប៉ាស៊ីហ្វិកតភ្ជាប់ខ្លាំងក្លាថែមទៀតខាងសេដ្ឋកិច្ចដោយមិនអើពើដល់ការខ្វែងគំនិតពាណិជ្ជកម្មនាពេលថ្មីៗនេះ។ មាន ៧៥% បណ្ដា CEO ឃើញយថាទស្សន៍ក្នុងការជំរុញការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ដ៏ទូលំទូលាយ។» នេះគឺជាលទ្ធផលនៃការស្រាវជ្រាវ «ថ្នាក់ដឹកនាំសហគ្រាស APEC ប្រចាំឆ្នាំលើកទី ៨» អនុវត្តដោយក្រុមហ៊ុនសាវនកម្មជួរមុខលើពិភព លោក PWC ហើយទើបនឹងប្រកាសនា ព្រឹកថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសារព័ត៌មាន APEC នៅទីក្រុង Da Nang។ លទ្ធផលនៃការសិក្សាស្រាវជ្រាវបង្ហាញនូវទស្សនៈរបស់ថ្នាក់ដឹកនាំ APEC (CEO) និងបណ្ដាអ្នកជំនាញការជួរមុខនៃខឿនសេដ្ឋកិច្ចជាសមាជិកចំនួន ២១ ស្តីអំពីយថាទស្សន៍កំណើនឱកាសនិងការសាកល្បងចំពោះសហគ្រាសក្នុងបរិយាកាសធ្វើអាជីវកម្មនបំរ៉ែបំរួលនាបច្ចុប្បន្ន។
អគ្គនាយិកា  PWC វៀតណាម លោកស្រី Dinh Thi Quynh Van បានឲ្យដឹងថា៖

«បណ្ដា  CEO ធ្វើសកម្មភាពនៅសម័យខុសពីគ្នា។ ជារួមគឺ ៩២% CEO សុទ្ធតែឃើញនូវសក្តានុភាពអភិវឌ្ឍន៍ប្រាក់ចំណូលនិងជាង ៧០% វិនិយោគិនធំមាន ផែនការបើកទួលាយការវិនិយោគនៅវៀតណាម។»

មជ្ឈដ្ឋាន CEO ក៏បានវាយតំលៃថា៖ វៀតណាម ចិន ឥណ្ឌូណេស៊ី អាមេរិកនិងថៃ គឺជាទីមកដល់ជួរមុខរបស់សហគ្រាស APEC ក្នុងពេលវិនិយោគទៅបរទេស៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ