29/12/2016 08:55 GMT+7 Email Print Like 0

តំបន់សេដ្ឋកិច្ចស្នូល Bac Bo តភ្ជាប់និងសហប្រតិបត្តិការជាមួយគ្នាដើម្បីអភិវឌ្ឍន៍


តំបន់សេដ្ឋកិច្ចស្នូល Bac Bo តភ្ជាប់និងសហប្រតិបត្តិការជាមួយគ្នាដើម្បីអភិវឌ្ឍន៍

នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅ​ទី​ក្រុង​ហាណូយ បាន​ប្រព្រឹត្ត​ទៅ​សន្និសីទ អភិវឌ្ឍន៍​តំបន់​សេដ្ឋកិ​ច្ច​ស្នូល ​BacBo ​២០១៦​។ តំបន់​សេដ្ឋកិច្ច​ស្នូល Bac Bo ​​រួម​មាន​ខេត្ត​និងទី​ក្រុងចំនួន៧ រួមមាន៖ ហាណូយ Hai Phong, Quang Ninh, Hai Duong, Hung Yen, Vinh Phuc និង​ Bac Ninh​។ នៅទី​នេះ​ លេខាធិការ​​គណៈកម្មាធិការ​បក្ស ទីក្រុង​ហា​ណូយ លោក Hoang Trung Hai បាន​អោយ​​ដឹង​​ថា៖ នាពេល​កន្លង​ទៅ រដ្ឋធានី​ហាណូយ​និង​គ្រប់ខេត្ត​ក្រុង​ នៅក្នុង​តំបន់​បាន​បង្កើន​សកម្មភាព​តភ្ជាប់ សហប្រតិបត្តិការ​ ហើយ​ទទួល​បាន​លទ្ធផល​ជាក់​ស្ដែង​មួយ​​ចំនួនដូចជា៖ ការវិនិយោគ​ពាណិជ្ជកម្ម​ឧស្សាហកម្ម​ កសិកម្ម​សុខាភិបាល ​រួម​ចំណែក​អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម​នៅតំបន់​និមួយៗ​ រួម​ចំណែក​ចូល​ក្នុង​​សមិទ្ធិផល​រួមរបស់​ប្រទេស​ជាតិ។
 
នៅទីនេះ​ដំណាងក្រសួង​ស្ថាប័ន និងតំបន់មួយចំនួន​បាន​ចាត់​ទុក​ថា​៖​ ត្រូវ​បង្កើន​ការ​តភ្ជាប់​តំបន់ កែលំអ​បរិយាកាស​អាជីវកម្ម បន្តជំរុញ​ខ្លាំងការ​ទាក់ទាញ​ទុនវិនិយោគ​ពីបរទេស(FDI) អោយសមស្របជាមួយ​ដំណើរការ​​​ធ្វើ​សមាហ​រណកម្ម​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ