22/05/2015 09:59 GMT+7 Email Print Like 0

តំបន់សមុទ្រ Hoang Sa ជាកន្លែងនេសាទប្រពៃណីរបស់អ្នកនេសាទវៀតណាម


អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម Le Hai Binh

ក្នុង​បទ​ឆ្លើយសំភាសន៍​ជាមួយ​អ្នកយក​ព័ត៌​មាន ដែលទាក់​ទិន​ដល់​ប្រតិកម្ម​​របស់​វៀត​ណាម ចំពោះ​សេចក្តី​សម្រេច​ដោ​យឯក​តោភាគី​ហាម​នេ​សាទ ត្រី​របស់​ចិន​នៅ​តំបន់​សមុទ្រ Hoang Sa ចំណុះ​អធិប​តេយ្យភាព​របស់​វៀត​ណាម ក្នុង​សន្និសីទ​កាសែត​ នារសៀលថ្ងៃទី២១ខែឧសភាឆ្នាំ​២០១៥​ នៅ​ទីក្រុង​ហាណូយ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរ​ទេស​វៀត​ណាម Le Hai Binh បាន​សង្កត់​ធ្ងន់​ថា៖ “Hoang Sa ជា​ផ្នែក​ទឹក​ដី១ដែល​មិន​អាច​ផ្តាច់​ចេញ​បាន​របស់​វៀត​ណាម។ តំ​បន់​សមុទ្រ​នេះជា​ទីកន្លែង​នេសា​ទត្រី​ប្រពៃណី ​របស់​អ្នក​នេសាទ​ត្រីតាំង​ពី​យូរ​យារ​ណាស់​មកហើយ។ បណ្តា​ស្ថាប័ន​មាន​សមត្ថកិច្ចរបស់​វៀត​ណាម​នឹង បង្កើន​ការ​គ្រប់​គ្រង​និង​ឃ្លាំ​មើល​សកម្មភាព​ធ្វើ​អាជីវកម្ម​នេសាទ​ត្រីចំណុះ​តំបន់ សមុទ្រ​របស់​វៀតណាម ដើម្បី​ដោះ​ស្រាយ​ទាន់​ពេល​វេលា​រាល់​រឿង​ហេតុ​កើត​មាន​ឡើង”។

​ក៏ក្នុងសន្និសីទ​កាសែត​នេះ​ដែរ លោក Le Hai Binh ក៏បាន​ជូន​ដំណឹង​អំពី វិធាន​ការ​គាំពារ​ពលរដ្ឋ​ចំពោះ​ជន​វៀត​ណាម​ ដែល​ត្រូវ​ភាគី​ម៉ាឡេស៊ី​ចាប់ខ្លួន។ “តាម​របាយការណ៍​ពីស្ថាន​ទូតវៀត​ណាម ប្រចំា​នៅម៉ាឡេ​ស៊ី​ថា បណ្តា​ពល​រដ្ឋ វៀត​ណាម​ត្រូវ​ជាប់​ឃុំខ្លួ​ន​ នៅមាឡេស៊ី គឺ​ដោយសារ​ពលរដ្ឋ​ទាំង​នេះ​រំលោភ ទៅ​លើ​ច្បាប់​នៃ​ប្រ​ទេស​នេះ។ ស្ថាន​ទូតវៀត​ណាម​នៅម៉ាឡេ​ស៊ី កំពុង​ដំណើរ​ការ​រាល់​វិធាន​ការ​គាំពារ​ពលរដ្ឋ​ក្នុង​ករណី​ចាំ​បាច់”។​ក៏នៅ​សន្និសីទ​កាសែត​នេះ​ដែរ លោក Le Hai Binh បាន​ឲ្យដឹ​ងថា ចាប់​ពីថ្ងៃទី​២៤​ដល់២៩​ខែ​ឧសភា​ឆ្នាំ២០១៥​ខាង​មុខ​នេះ ឧប​នាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​វៀត​ណាម លោក Pham Binh Minh នឹង​ទៅ​បំពេញ​ទស្សន​កិច្ច​ នៅថៃនិង​ម៉ីយ៉ាន់​ម៉ា។ ដំណើរ​ទស្សន​កិច្ច​នៅថៃបឹង​ប្រព្រឹត្ត​ទៅ​​ ចាប់ពី​ថ្ងៃទី​២៤​ដល់​២៦ខែ​ឧសភា​។​ បន្ទាប់​នោះចាប់​ពីថ្ងៃទី២​៧ដល់២​៩ខែ​ឧសភា ឧបនាយក​រដ្ឋមន្ត្រី​និង​ជារដ្ឋមន្ត្រី​ការ​បរទេស Pham Binh Minh នឹង​ទៅកាន់​ប្រទេស​ម៉ីយ៉ាន់ម៉ា​ធ្វើ​សហ​អធិបតី​ សម័យប្រជុំ​លើក​ទី៨​គណៈ​កម្មាធិការ​ចំរុះ​វៀត​ណាម-ម៉ីយ៉ាន់ម៉ា​ ស្ដីពី​កិច្ចសហ​ប្រតិបត្តិ​ការសេដ្ឋកិច្ច​ពាណិជ្ជកម្ម​វប្បធម៍​និងបច្ចេក​ទេស៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ