06/05/2016 10:00 GMT+7 Email Print Like 0

តំបន់វាលសណ្តរទន្លេ Cuu Long អាចអនុវត្តកម្មវិធីបញ្ជូនបញ្ញាវ័នវ័យក្មេង៦០០នាក់ទៅតំបន់ឆ្ងាយដាច់ស្រយាល


តំបន់វាលសណ្តរទន្លេ Cuu Long អាចអនុវត្តកម្មវិធីបញ្ជូនបញ្ញាវ័នវ័យក្មេង៦០០នាក់ទៅតំបន់ឆ្ងាយដាច់ស្រយាល

បន្តកម្មវិធីជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ ប្រធានរដ្ឋ​សភា​វៀត​ណាម​ លោក​ស្រី Nguyen Thi Kim Ngan និងបណ្ដាបេក្ខជនសមាជិកសភា​ នីតិកាលទី១៤ មណ្ឌលបោះ​ឆ្នោត​ទី​១​ ទី​ក្រុង​ Can Tho បានមានជំនួបសន្ទនាជាមួយអ្នក​បោះឆ្នោត​ នៅសង្កាត់ Tan Phu, Phu Thu , Le Binh ខ័ណ្ឌ Cai Rang ។ បន្ទាប់ពីពេលបាន​ស្ដាប់បេក្ខជនបង្ហាញនូវកម្មវិធីធ្វើសកម្មភាព អ្នកបោះឆ្នោតជាច្រើនបានបង្ហាញគោលបំណងថា៖ បន្ទាប់ពីពេលបានជាប់ឆ្នោត បណ្ដាបេក្ខជននេះត្រូវយកចិត្តទុកដាក់ជាច្រើនដល់ការងារអប់រំ បណ្ដុះបណ្ដាលប្រភពធនធានមនុស្ស ។ តាងនាមអោយបណ្ដាបេក្ខជនឆ្លើយសំនួរ​របស់អ្នកបោះឆ្នោតអំពីបញ្ហាផ្សេងៗ ដែលក្នុងនោះមានបញ្ហាទាក់ទាញអ្នកស្ទាត់ជំនាញទៅធ្វើការនៅតំបន់ឆ្ងាយដាច់ស្រយាលនៅតំបន់វាលសណ្តរទន្លេ Cuu Long  ​ប្រធានរដ្ឋសភា  លោកស្រី Nguyen Thi Kim Ngan បានអោយ​ដឹង​ថា​៖​ ការិយាល័យ​នយោបាយកំពុងបន្ត​អនុវត្តកម្មវិធីបញ្ជូនបញ្ញាវ័នចំនួន៦០០នាក់ ទៅជាធ្វើអនុប្រធានគណៈ​កម្មាធិការ​​ប្រជាជននៅឃុំព្រៃភ្នំ ហើយសម្ដែងនូវការជឿជាក់ថា៖​តំបន់ទាំងនេះអាចអនុវត្តកម្មវិធីនេះប្រកប​ដោយ​ប្រសិទ្ធិភាពដែរ៕

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ