19/08/2018 10:19 GMT+7 Email Print Like 0

តំបន់នានានៅវៀតណាមជំនះពុះពារលើផលវិបាកដោយទឹកជំនន់

 ក្នុង​ប៉ុន្មានថ្ងៃកន្លងទៅ ភ្លៀងធ្លាក់យ៉ាងខ្លាំងបានបណ្ដាលឲ្យកើតមានឡើង ទឹក​ជំនន់​នៅ​តំបន់​ជាច្រើន​នៃ​ប្រទេស​វៀត​ណាម។ នៅខេត្ត Thanh Hoa ​ភាគ កណ្ដា​លវៀតណាម​ បាន​កើត​មាន​ឡើង​ការបាក់​ស្រុតដី​ដែល​បង្កឡើង​ការស្ទះ ចរាចរណ៍នៅខ្សែផ្លូវសំខាន់ៗ​ជាច្រើន។ រួមជាមួយស្ថាប័នមានសមត្ថកិច្ចក្នុងតំបន់​ បញ្ជា​ការដ្ឋាន​កង​ទ័ពការពារព្រំដែន​ខេត្ត Thanh Hoa បានដាក់ពង្រាយមធ្យោបាយ ​ជាច្រើន​ប្រភេទ​និងយុទ្ធជន​រាប់​រយ​នាក់​មកជួយឧបត្ថម្ភប្រជាជនក្នុងតំបន់ ​ដែលរង ផលប៉ះពាល់ដោយទឹកជំនន់និងកា​របាក់ស្រុតដី។
 ​
នៅខេត្ត Son La ភាគខាងជើងវៀតណាម ទឹកជំនន់បានធ្វើឲ្យមនុស្ស៣នាក់ ស្លាប់និងបាត់ខ្លួន ហើយទឹកលិច​ល​ង់​ផ្ទៃដីដាំស្រូវ​ប្រមាណ១៣០ហិកតា។ កងកម្លាំងនានា ក្នុងតំបន់កំពុ​ងបន្ត​អនុវត្ត​ន៍ការងារ​ជំនះពុះពារ​លើផល​វិបាក​ដោយ​ទឹក​ជំន​ន់ ក្នុង នោះអាទិភាពចម្បងគឺស្វែងរកមនុ​ស្សបាត់ខ្លួន​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ