22/07/2018 12:02 GMT+7 Email Print Like 0

តំបន់នានានៅវៀតណាមខិតខំប្រឹងប្រែងជួយប្រជាជនជំនះពុះពារលើផលវិបាក​ដោយ​ខ្យល់​ព្យុះបណ្ដាល​ឡើង​


 ខេត្ត Ha Tinh ជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះបណ្ដាលឡើង (រូបថត៖ baohatinh) 

 ខ្យល់ព្យុះ Son-Tinh បើទោះបីជាមិនខ្លាំងទេ ប៉ុន្តែបង្កឲ្យមានភ្លៀងធ្លាក់ជា ច្រើនក្នុង​ប៉ុន្មាន​ថ្ងៃកន្លង​ទៅដែល​បណ្ដាលឲ្យ​តំបន់​ជាច្រើននៃខេត្ត Ha Tinh ​ភាគ កណ្ដាលវៀតណាម ត្រូវ​ជាន់​លិច​ទឹក។
 
អាជ្ញាធរមូល​ដ្ឋាននិងកងកម្លាំងនានាក្នុង ​តំបន់​កំពុង​ខិតខំប្រឹង​ប្រែង​ជួយ​ប្រជាជន​ជំនះពុះពារ​លើផល​វិបាក។​ កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនចំនួន៥០​នាក់បានទៅដល់​ឃុំ Xuan Pho ស្រុក Nghi ​Xuan ដើម្បីជួយ​ប្រជាជន​ជួសជុលផ្ទះ ហើយពិនិត្យជំងឺឲ្យ​ប្រជាជនខណៈ ដែលទឹកជំនន់មិនទាន់ស្រ​កនៅឡើយ​។ វរៈសេនីយ៍​ត្រី Duong Quoc Nhat នៃ កងកម្លាំងទ័ព​ការពារព្រំដែនខេត្ត Ha​ Tinh បានឲ្យដឹង​ថា៖

​“យើងខ្ញុំមកទីនេះដើម្បីជួយប្រជាជនជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះនិងទឹកជំនន់បណ្ដាលឡើង។ នា​បច្ចុប្បន្ន​ យើងខ្ញុំកំពុងបញ្ជូនយុទ្ធជនទៅ ជួយប្រជាជនជួសជុលផ្ទះ បើកប្រព័ន្ធបង្ហូរទឹកឡើងវិញ ដើម្បីទឹក​ឆាប់​ស្រក​ទៅ។ ហើយ ក៏ជួយពិនិត្យជំងឺឲ្យប្រជាជនផងដែរ”។
 
ចំណែក​ឯនៅខេត្ត Yen Bai ភាគខាងជើងវៀតណាម ខ្យល់ព្យុះនិងទឹកជំនន់ បានបណ្ដាលឲ្យមនុស្សចំនួន១០នាក់​ត្រូវ​ស្លាប់ ៨នាក់ត្រូវបាត់ខ្លួន ហើយបង្ក ឡើងការខូចខាតខាងសេដ្ឋកិច្ចចំនួន១៧០ពាន់លានដុង។ នាព្រឹក​​ថ្ងៃទី២១ ខែកក្កដា ការងារជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះបណ្ដាលឡើង ត្រូវបានខេត្ត Yen Bai ដំណើរ​​ការ​អនុវត្តន៍យ៉ាងមមាញឹកដោយមានការចូលរួមរបស់យុទ្ធជន នគរបាល យោធា និងសេនាជន​រាប់​ពាន់​​នាក់​។ លោក Nguyen Huy Anh ប្រធាន គណៈកម្មាធិការប្រជាជនស្រុក Van Ho បានឲ្យដឹងថា៖
 
“យើងខ្ញុំ​​បានបញ្ជូនកងកម្លាំងទៅជម្លៀសប្រជាជននិងទ្រព្យសម្បត្តិចេញពី តំបន់បាក់ស្រុតដី។ ឃុំទាំង​អស់​ក៏កំពុង​​អនុវត្ត​ការពិនិត្យឡើងវិញនិងជម្លៀស ​ប្រជាជនផងដែរ​ ប៉ុន្តែ​មានឃុំមួយ​ចំនួនដែល​យើងខ្ញុំ​មិនទាន់​ចូលដល់​​បាន​ឡើយ ដោយ​សារភ្លៀងធ្លាក់និងទឹកជំនន់យ៉ាង​ខ្លាំង​ពេក​”៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ