25/12/2017 10:26 GMT+7 Email Print Like 0

តំបន់នានាលើទូទាំងប្រទេសអនុវត្តនូវវិធានការបង្ការប្រឆាំងព្យុះ Tembin

​ចំពោះមុខ​ការប្រែប្រួលយ៉ាងស្មុគ្រស្មាញនៃខ្យ​ល់ព្យុះ ​Tembin នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០​១៧ នាយក រដ្ឋមន្ត្រី​រដ្ឋាភិបាល ​បានអញ្ជើញផ្ញើសារទូរលេខ តម្រូ​វឲ្យក្រសួង ស្ថាប័នពាក់ព័​ន្ធនានា​ ម្ចាស់ការ​ទប់​ទល់ជាមួយ​ខ្យល់​ព្យុះ Tembi​n។ 

នាយក​រដ្ឋមន្ត្រីបាន​បញ្ជាណែនាំឲ្យក្រ សួង​ស្ថាប័នទាក់ទងនានា អនុវត្ត​នូវភារកិច្ចចាំបាច់មួយចំនួ​ន ក្នុង​នោះ​មាន​​ការតាម​ដាន​​ជាប់ ធ្វើបច្ចុប្បន្នកម្មព័ត៌មាននៃ​ការប្រែប្រួលរប​ស់ព្យុះ ជាពិ​សេស ជម្រៀស​ប្រជាជ​ន ចេញ​ពីតំ​បន់​គ្រោះថ្នា​ក់។

រហូតមក​ដល់ពេលនេះ បណ្តាខេត្ត​វាលសណ្ត​ទន្លេ Cuu Long បានរៀបចំវិធាន​​ការ ជម្លៀសប្រ​ជាជន​ជាង​៥ម៉ឺនគ្រួសា​រដល់​កន្លែង​សុវត្ថិភាព​។ ហើយខេត្ត ​Tien Giang ខេត្ត Kien ​Giang និង​ Ba Ria –Vung Tau ក៏បាន​ប្រមូល​ផ្តុំប្រព័ន្ធ​នយោបាយទាំងមូល ចូ​លរួមការបង្កាប្រឆាំងព្យុះ ​Tembin ប្រកបដោយប្រ​សិទ្ធិភាព​ផង​ដែរ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ