21/07/2016 09:00 GMT+7 Email Print Like 0

តំបន់នានាលើទូទាំងប្រទេសរៀបចំសកម្មភាពតបស្នងសងគុណជនមានគុណូបការៈចំពោះបដិវត្តន៍


តំបន់នានាលើទូទាំងប្រទេសរៀបចំសកម្មភាពតបស្នងសងគុណជនមានគុណូបការៈចំពោះបដិវត្តន៍

ក្នុងឱកាស​រំលឹកខួបលើកទី៦៩នៃ​ទិវាយុទ្ធជនពិការនិងពលី (ថ្ងៃទី​២៧ ខែកក្កដា​) តំបន់នានា​លើទូទាំង​ប្រទេស​បាន​រៀប​ចំសកម្មភាព​តបស្នង​សង គុណជា​ច្រើន​ដូច​ជាទៅសាក​សួរ​សុខ​ទុក្ខ ជូន​អំណោយ​ដល់វីរៈ​អ្នក​ម្តាយ​និង យុទ្ធជនពិការ​ក្នុង​បំណងសម្តែងការ​ដឹងគុណ ចំពោះជនមានគុណូបការៈជាមួយ បដិវត្តន៍។

​តាមមន្ទីការងារយុទ្ធជនពិការនិងសង្គមកិច្ចខេត្ត An Giang ក្នុងឱកាសថ្ងៃទី២៧ ខែកក្កដា​ឆ្នាំ​នេះ ខេត្ត​បាន​រៀបចំ​ទៅសាក​សួ​រ​សុខទុក និងជូនអំណោយទៅដល់ មុខ​សញ្ញា​គោល​នយោបាយ​និង​ជន​មាន​គុណូបការៈ​ចំនួន៤.៧០០​នាក់ ដែល​អំណោយ​មួយចំណែក​មាន​តម្លៃ៣០​ម៉ឺន​ដុង។​

​គណៈកម្មាធិការប្រជាជនខេត្ត Quang Nam ក៏បានចំណាយ២០ពាន់លានដុង​សម្រាប់​ទៅសាក​សួរសុខ​ទុក្ខ និង​លើក​ទឹកចិត្ត​ជនមាន​គុណូបការៈ និងសាច់ញាត្ត​ជនមានគុណូបការៈ​។ ហើយ​ថ្នាក់​ដឹក​នាំ​ខេត្ត Binh Phuoc ខេត្ត Hoa Binh ក៏បានរៀប​ចំគណៈ​ប្រតិភូទៅសាក​សួរសុខទុក្ខ និងជនអំណោយចំពោះ​គ្រួសារ គោល​នយោ​បាយ​នៅក្នុងខេត្ត​ផង​ដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ