15/01/2018 10:55 GMT+7 Email Print Like 0

តំបន់នានាលើទូទាំងប្រទេសរៀបចំទិវាបុណ្យបរិច្ចាគឈាមស្ម័គ្រចិត្ត “ថ្ងៃអាទិត្យក្រហម” ឆ្នាំ២០១៨

នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ អ្នកស្ម័គ្រចិត្តជាង១.៥០០នាក់ជាកម្មាភិបាល សមាជិកសម្ព័ន្ធយុវជន សិស្សានុសិស្សខេត្ត Thanh Hoa បានចូលរួមទិវាបរិច្ចាគឈាមស្ម័គ្រចិត្ត “ថ្ងៃអាទិត្យក្រហមលើកទី១០ឆ្នាំ២០១៨” ។


 ទិវា "ថ្ងៃអាទិត្យក្រហម" ទាក់ទាញការចូលរួមរបស់សមាជិកសម្ព័ន្ធយុវជននៅទូទាំង
ខេត្ត Yen Bai (រូបថតៈ កាសែត Yen Bai)

នៅក្នុងកម្មវិធីនេះ គណៈចាត់តាំងទទួលបានជិត ៧០០ ឯកតា ឈាមពីអ្នកស្ម័គ្រចិត្តបរិច្ចាគផងដែរ។
នៅខេត្ត Nghe An គណៈបញ្ជាណែនាំចលនាបរិច្ចាគឈាមស្ម័គ្រចិត្តខេត្ត Nghe An បានរៀបចំពិធី “ថ្ងៃអាទិត្យក្រហម​”លើកទី ១០ ឆ្នាំ២០១៨ ។ នៅក្នុងកម្មវិធីនេះ កម្មាភិបាល សមាជិកសម្ព័ន្ធយុវជនជាង១ពាន់នាក់បានចុះឈ្មោះបរិច្ចាគឈាម។

នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ សមាជិកសម្ព័ន្ធយុវជន សិស្សានុសិស្សរាប់រយនាក់នៅទូទាំង ខេត្ត Dong Nai បានចូលរួមក្នុងទិវាបុណ្យ “ថ្ងៃអាទិត្យក្រហម”។ បញ្ចប់ទិវាបុណ្យនេះ ឯកតាឈាមចំនួន៣៦០បានបរិច្ចាគចំ​ពោះ​ធនាគារ ឈាមមជ្ឈឹម។

ក្រោយរយៈពេល ៩ ឆ្នាំ ពីឆ្នាំ២០០៨ដល់ឆ្នាំ២០១៧ ទិវាបុណ្យថ្ងៃអាទិត្យក្រហមចលនា អ្នកបរិច្ចាគឈាមស្ម័គ្រចិត្តបានជាង ៧០ ម៉ឺនឯកតាឈាម។ ក្នុងឆ្នាំ២០១៨ ខេត្ត ក្រុងចំនួន៣៣បានចុះឈ្មោះចូលរួមកម្មវិធីនេះ។ គ្រោងនឹង​ទទួលបានឯកតាឈាម ប្រហែល ៣៥ ម៉ឺនផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ