02/01/2016 12:20 GMT+7 Email Print Like 0

តំបន់នានាទូទាំងប្រទេសទទួលភ្ញៀវទេសចរអន្តរជាតិដំបូង


ក្រុងហាណូយទទូលភ្ញៀវទេសចរដំបូង

នាព្រឹកថ្ងៃទី១មករាឆ្នាំ២០១៦ មន្ទីទេសចរទីក្រុងហាណូយបានរៀបចំពិធី ទទួលភ្ញៀវទេសចរអន្តរជាតិដំបូងបង្អស់​មកដល់រដ្ឋធានីក្នុងឆ្នាំ២០១៦។ ភ្ញៀវ ទេសចរដំបូង មកដល់ទីក្រុងហាណូយ គឺប្តីប្រពន្ធលោក Buisson Bernard និង Florence Bernard សញ្ជាតិបារាំង។ យន្តហោះបានជូនដំណើរអ្នកទាំងពីរនេះ​ មកដល់ព្រលានយន្ត​ហោះអន្តរជាតិ Noi Bai ក្នុងវេលាម៉ោង៦, ៥នាទី។

ម៉ោង៩ ៤០នាទីព្រឹកថ្ងៃទី១មករាជើងហោះហើរសឹង្ហបុរី ទីក្រុង Da Nang របស់​ក្រុមហ៊ុនអាកាសចរណ៍ Silk Air បានដឹកភ្ញៀវទេសចរជាង១៨០នាក់ មក​ដល់ព្រលាន​យន្តហោះ Da Nang។ ក៏ក្នុងព្រឹកថ្ងៃដដែល ព្រលានយន្តហោះ អន្តរជាតិ ក៏បានរៀប​ចំពិធីទទួលក្រុមភ្ញៀវទេសចរអន្តរជាតិដំបួងមកដល់ទីក្រុងហូជីមិញផងដែរ។ លោក​ La Quoc Khanh នាយករងមន្ទីទេសចរណ៍ទីក្រុងហូជីមិញ បានឲ្យដឹងថា៖

“រយៈពេលជាង១០ឆ្នាំមក ផ្នែកទេសចរណ៍តែងតែរៀបចំពិធីទទួលភ្ញៀវ​ទេសចរនាថ្ងៃដើមឆ្នាំ។ការងារនេះ សម្តែងនូវការរាក់ទាក់រួសរាយនិងការទាក់​ទាញរបស់ទីក្រុងមួយសុវត្ថិភាព ព្រមទាំងសម្តែងនូវមនោសញ្ចេត​នា​របស់ ប្រ​ជាជនទីក្រុងជាមិត្តភក្តិអន្តរជាតិផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ