29/05/2015 15:08 GMT+7 Email Print Like 0

តំបន់ដាំការ៉ុតថាយតឹន

ឃុំថាយតឹន (ស្រុកណាមសាច់ ខេត្តហាយយឿង) គឺជាតំបន់ដីដុះ មុននេះដាំសណ្តែតដី ពោតតែប៉ុណ្ណោះ ដែលទទូលទិន្នផលទាប ប្រសិទ្ធភាពសេដ្ឋកិច្ចមិនខ្ពស់ ដូច្នោះ​ប្រជាជន​មោះ​ម៉ុត​​​​ប្តូរ​ទៅដាំការ៉ុត។ ប្រភេទដើមនេះសមស្របនឹងធាតុដី ទទួលទិន្នផលខ្ពស់ ហើយ​បាន​លើក​កម្ពស់​​ជីវភាព​របស់ប្រជាជន លើកសេដ្ឋកិច្ចនៃតំបន់កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។
យើងខ្ញុំមកដល់ឃុំថាយតឹនចំពេលវេលាដែលកសិករនៅភូមិប៊ិញយ៉ាង ភូមិអានយ៉ឹត ភូមិតឹនថាំង ភូមិម៉ាក​កូវ​ចូល​​ក្នុងរដូវប្រមូលផលការ៉ុតក្នុងឆ្នាំ។ នៅវាលដីមានទំហំប្រហែល ១.៤៤០ ម៉ែត្រការ៉េ របស់​គ្រួសារ​បង​ហ្វាង​វៀត​ហ្វ៊ីញនៅភូមិប៊ិញយ៉ាង កំពុងមានពលកររាប់សិបនាក់ ដែលកំពុងប្រមូលផលការ៉ុត។ សប្បាយរីករាយ​ដោយ​សារការ៉ុតនាឆ្នាំនេះមានទិន្នផលខ្ពស់ ហើយបានពាណិជ្ជករមកដល់វាលដីដាំការ៉ុតបញ្ជាទិញ បង​ហ្វាង​វៀត​ហ្វ៊ីញចែករំលែកថា៖ “ពាណិជ្ជករប្រមូលទិញ មួយម៉ឺនដុង/មួយគីឡូ ទំហំដីដាំការ៉ុត ៣៦០ ម៉ែត្រការ៉េ ទទួល​ផលបាន ២ តោន ដកចំណាយទាំងឡាយ គ្រួសារយើងមានប្រាក់ចំណេញជាងមួយម៉ឺនលានដុង។”

ប្រជាជននៅថាយតឹន (ស្រុកណាមសាច់ ខេត្តហាយយឿង) វិនិយោគប្រព័ន្ធស្រោចទឹកដ៏ទំនើបនៅវាលដី ដើម្បីលើកកម្ពស់បរិមាណផលការ៉ុត

ប្រជាជនថាយតឹនប្រមូលផលការ៉ុត

ដើម្បីប្រមូលផលការ៉ុតនៅរដូវប្រមូលផលនាខែវិច្ចិកាជារៀងរាល់ឆ្នាំ បណ្តាគ្រួសារនៅឃុំថាយតឹនត្រូវជួលពលករថែម ដើម្បីប្រមូលផលការ៉ុតទាន់រដូវប្រមូលផល

បន្ទាប់ពីដកការ៉ុត កសិករបោះចោលស្លឹក ហើយវេចខ្ចប់ក្នុងបាវ និងយកទៅលក់

កសិករម្នាក់ភូមិតឹនថាំងកំពុងប្រមូលផលការ៉ុតនៅវាលដីមានទំហំជាង ១៨០០ម៉ែត្រការ៉េរបស់គ្រួសារគាត់

វាលដីដាំការ៉ុតឃុំថាយតឹនមានទំហំរាប់រយហិចតាកំពុងក្នុងរដូវប្រមូលផលការ៉ុត

បណ្តាបាវទុកការ៉ុតកំពុងត្រៀមលក់នៅចំវាលដីដាំការ៉ុត

ពាណិជ្ជករប្រមូលទិញការ៉ុតនៅចំវាលដីដាំការ៉ុត

កសិករជាច្រើន​នាក់​នៅ​ឃុំ​ថាយ​តឹន​​បាន​មោះម៉ុត​វិនិយោគ​ឧបករណ៍​ ម៉ាស៊ីន​កែច្នៃការ៉ុត​ជា​បឋម ដើម្បី​លើក​​កម្ពស់​តំលៃ​ក៏​ដូចជា​គុណភាព​ផលិតផល

បណ្តា​មើម​ការ៉ុត​បាន​លាងស្អាត​ ហើយ​វេចខ្ចប់​យ៉ាង​ហ្មត់​ចត់​និងយក​ទៅ​លក់​ នៅ​គ្រួសារ​លោក​វូ​វ៉ាន់​ទ័រ 

លោកឌិញថឡឹមសប្បាយរីករាយ ពីព្រោះវាលដីដាំការ៉ុតនាឆ្នាំនេះបានប្រមូលផលជាច្រើន
ហើយមានតំលៃខ្ពស់

ចម្ងាយពីវាលដីដាំការ៉ុតរបស់គ្រួសារបងហ្វ៊ីញមិនឆ្ងាយ នៅភូមិតឹនថាំង គ្រួសារបងស្រីវឿងធីអាញ់ក៏កំពុងលក់​​ការ៉ុតរាប់សិបតោន។ ដោយពាណិជ្ជករបានបញ្ជាទិញមុន ដូច្នេះគ្រួសារបានជួលពលករថែម ប្រមូល​ផល​តាំងពីព្រឹកព្រលឹម។ បងស្រីអាញ់ឲ្យដឹងថា ដើមការ៉ុតចាប់ពីពេលដាំដល់ពេលប្រមូលផលចំណាយពេល​ជាង ៣ ខែ។ ដើមការ៉ុតស្រួលថែទាំ ក្នុងមួយឆ្នាំអាចប្រមូលផលបាន២ដង។ ក៏មានបច្ចេកទេសដាំនិងថែទាំការ៉ុតយ៉ាង​ច្បាស់លាស់ ដូច្នេះនាឆ្នាំនេះគ្រួសារបងស្រីអាញ់បានហ៊ានវិនិយោគដាំការ៉ុតថែមនៅទំហំដី ១ ហិចតានិងទទួលទិន្នផលខ្ពស់។ ដកចំណាយទាំងឡាយ បងស្រីអាញ់ប៉ាន់ស្មានទទួលប្រាក់ចំណេញរាប់​រយ​លានដុង។

នៅឃុំថាយតឹនសព្វថ្ងៃនេះ ដើម្បីលើកកម្ពស់គុណភាពមើមការ៉ុត គ្រួសារមួយចំនួនបានហ៊ានវិនិយោគឧបករណ៍​ម៉ាស៊ីន ការកែច្នៃជាបឋម វេចខ្ចប់យកទៅលក់នៅបណ្តាខេត្តទីក្រុងទូទាំងប្រទេស។

ជាមនុស្សម្នាក់មានបទពិសោធន៍ដាំការ៉ុតជាង ១០ ឆ្នាំកន្លងមកនេះ លោកវូវ៉ានទ័រ នៅឃុំតឹនថាំងតែងតែរក្សាទុកបំណងប្រាថ្នានូវការលើកកម្ពស់គុណភាពក៏ដូចជាតំលៃរបស់មើមការ៉ុត ក្រោយពេលប្រមូលផល ដូច្នេះគ្រួសារលោកបានវិនិយោគម៉ាស៊ីនកែច្នៃការ៉ុតជាបឋមពីរគ្រឿង បង្កការងារធ្វើឲ្យពលករជាង ១០ នាក់។ លោក​ទ័រចែករំលែក៖ “ជាមធ្យមក្នុងមួយថ្ងៃនៅរោងជាងរបស់គ្រួសារខ្ញុំលាង វេចខ្ចប់ការ៉ុតបានប្រមាណ ៣០ តោន​។ ការ៉ុតឃុំថាយតឹនភាគច្រើនលក់នៅទីក្រុងខេត្តដូចជា៖ រដ្ឋធានីហាណូយ ខេត្តហាយយឿង ខេត្តក្វាង​និញ​។”

ការ៉ុតក្រោយពេលប្រមូលផលពីវាលដីដាំការ៉ុតនឹងបានលាងស្អាតដោយម៉ាស៊ីន ហើយវេចខ្ចប់ថង់កៅស៊ូ  ទើប​យកទៅលក់។ ដោយធ្វើរបៀបនេះ គុណភាពក៏ដូចជាតំលៃលក់របស់ផលិតផលការ៉ុតថាយតឹនបានលើក​កម្ពស់យ៉ាងច្បាស់លាស់ បង្កើតឡើងតំបន់ឯកវប្បកម្មការ៉ុតដែលមានពាណិជ្ជៈសញ្ញាខេត្ត​ហាយ​យឿង​៕​
អត្ថបទ៖ ក្វីញអាញ់ រូបថត៖ វ៉ាន់ក្វៀន


 
បណ្តាអត្ថបទបានផ្សាយ