02/06/2015 09:59 GMT+7 Email Print Like 0

តំបន់ជាច្រើនរៀបចំមហាពិធីវិសាខបូជាឆ្នាំ២០១៥ ព.ស២៥៥៩

គណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមនៅខេត្ត Bac Lieu ភាគ ខាងត្បូងវៀតណាម នាថ្ងៃទី៣១ខែ ឧសភា​ ឆ្នាំ២០១៥ បានរៀបចំមហាពិធីវិសាខបូជា២០១៥ ព.ស២៥៥៩។តំណាងគណៈអភិបាលបានអាន​សារ​វិសាខបូជា២០១៥ - ព.ស២៥៥៩ របស់ព្រះសង្ឃរាជសមាគមពុទ្ធសាសនាវៀតណាមជូនអ្នកមុខអ្នការ​ព្រះតេជ្ជគុណ ព្រះសង្ឃនិងពុទ្ធសាសនិកវៀតណាមនៅក្នុងនិងក្រៅប្រទេសដោយ បួងសួងសុំឲ្យពិភព​លោក​សន្តិភាព និងលិខិតអំណរសាទរមហាពិធីវិសាខបូជាព.ស ២៥៥៩របស់ប្រធានគណៈកម្មាធិការមជ្ឈឹម​រណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan ទៀតផង។

នាថ្ងៃដដែល ខេត្ត Ca Mau ភាគខាងត្បូងវៀតណាម ក៏បានរៀបចំមហាពិធីវិសាខបូជា២០១៥ ព.ស​២៥៥៩​ផង​ដែរ។ព្រះតេជ្ជគុណ Thich Hue Thanh ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមនៅខេត្ត​ Ca Mau បានអំពាវនាវឲ្យព្រះសង្ឃ ពុទ្ធសាសនិកជាង៥សែននាក់លើភូមិភាគចូលរួមរៃអង្គាសជួយជ្រោម​ជ្រែង​ ជនរងគ្រោះដោយការរញ្ជួយដីនៅប្រទេសនេប៉ាល់៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ