23/06/2018 11:53 GMT+7 Email Print Like 0

តំបន់ជនជាតិភាគតិច តំបន់ព្រៃភ្នំភាគកណ្តាលនិងTay Nguyen នៅតែបានរដ្ឋវៀតណាម ផ្តោត​ការយកចិត្តទុកដា​ក់​សម​ស្រប​


 ការផ្តល់អង្កររបស់រដ្ឋាភិបាលជូនដល់ជនក្រីក្រនៅឃុំ Ea Nuôl ស្រុក  Buôn Đôn ខេត្ត Dak Lak (រូបថតៈ TTXVN)

 នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ​២០១៨ នៅទីក្រុង Bu​on Ma Thuot ខេត្ត Dak Lak គណៈក​ម្មការជន​ជាតិបាន​រៀបចំ​សន្និសីទ​ប្រចាំស្តីពីកិច្ចការជនជាតិ នៅតាម​ភូមិភាគខេត្តទាំង១០នៃភាគកណ្តាល​និង Tay Nguyen វៀត​ណាម​នាឆមាសទី១ឆ្នាំ២​០១៨។

លោក Nong Quoc Tuan អនុរដ្ឋមន្ត្រីនិងជា​អនុប្រធានគណៈកម្មការជន​ជាតិ បានស្នើឲ្យ​ខេត្តនានា​នៅភាគ​កណ្តាល​​និង​ Tay Nguyen បន្តតាមដាននិងក្តាប់ជាប់នូ​វសភាពការណ៍នភតំបន់ជ​នជាតិភាគតិច ​ព្រៃភ្នំ ដើម្បី​ធ្វើសេនាធិការ​ជូនថ្នាក់ដឹកនាំខេត្ត និងគណៈក​ម្មាធិការជនជាតិ ឲ្យមាន​ដំណោះស្រាយ​បន្ទាន់​សំដៅ​លើក​​ស្ទួយជីវភាព​រស់នៅជូនជនរួមជាតិ។​ លោក Nong Quoc Tu​an បាន​ស្នើថា ៖

“គណៈ​កម្មការជនជាតិសំណូមពរឲ្យគណៈក​ម្មការចំណុះនានា ត្រូវរឹត​បន្តឹងកិច្ច​សហប្រតិបត្តិការ ជាមួយស្ថាប័ន​នានា​ដើម្បី​ធ្វើសេនាធិការជូនគណៈកម្មាធិកា​របក្សនិងគណៈកម្មាធិការប្រ​ជាជន ក្នុងការអនុវត្តរាល់​យន្តការគោលន​យោបាយ​។ ម្យ៉ាងវិញទៀត ត្រូវជម្រុញខ្លាំ​ងល្បឿននិងសកម្មចុះមូលដ្ឋាន ​ធ្វើការពិនិត្យ​ឡើង​វិញ​នូវ​យន្តកា​រ​សម្រាប់​ជនជាតិភាគតិច ក្នុងនោះ​មានទាំង​គោលនយោបាយ​ទាក់ទង​នឹង​សុខុមាល​ភាព​សង្គម”​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ