09/11/2017 09:44 GMT+7 Email Print Like 0

តំណាង APEC វាយតំលៃខ្ពស់ចំពោះតួនាទីរបស់ប្រទេសម្ចាស់ផ្ទះវៀតណាម


 បណ្ដាតំណាងចូលរួមសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ នៅវៀតណាម (រូបថត៖ VOV)

តំណាងភាគច្រើនសុទ្ធតែវាយតំលៃ ខ្ពស់ចំពោះតួនាទីរបស់ប្រទេសម្ចាស់ផ្ទះវៀតណាមក្នុងការរៀបចំសប្ដាហ៍ជាន់ ខ្ពស់​ APEC និយាយដោយឡែកនិងឆ្នាំ APEC ២០១៧ និយាយរួម។ លោក Yose Rizal Damuri ប្រធានក្រុមប្រឹក្សាសហប្រតិបតិ្តការសេដ្ឋកិច្ច APEC របស់ ឥណ្ឌូនេស៊ី ចាត់ទុកថា៖

“ខ្ញុំគិតថា វៀតណាមបានសំរេចប្រកបដោយជោគជ័យនូវតួនាទីរបស់ខ្លួន។ វៀតណាមបានបញ្ចូលរបៀបវារៈថ្មីថ្មោងទៅក្នុងខ្លឹមសារពិភាក្សាដូចជា អនាគត របស់ APEC ក្រោយពីឆ្នាំ២០២០”។

រីឯលោក Valery Sorokin ប្រធានគណៈប្រតិភូមន្ត្រីជាន់ខ្ពស់ APEC (SOM) របស់រុស្ស៊ីចាត់ទុកថា ប្រធានបទនិងការកំណត់អំពីអាទិភាពចំនួន៤គឺជាបញ្ហា សំខាន់ៗក្នុងស្ថានភាពបច្ចុប្បន្ន។  

“អាទិភាពទាំងនេះទទួលបានការគាំទ្រជាច្រើន ក្នុងនោះមានរុស្ស៊ីផង។ តំណាងប្រទេសសមាជិកនានាបាន​ផ្តោត​ការពិភាក្សាទៅលើស្ថានភាពជាក់ស្ដែងនៃបញ្ហាពោលខាងលើ ទិសដៅ យថាទស្សន៍និងដំណោះស្រាយមួយចំនួន សំដៅជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការក្នុងវេទិកា សំដៅរួមគ្នាដោះស្រាយបញ្ហាប្រឈមរួម”។

ក្រៅពីនោះ តំណាងអន្តរជាតិបើទោះបីជាមកដល់ទីក្រុង Da Nang ជាលើកដំបូងឬច្រើនលើកហើយក្ដីសុទ្ធតែសំដែងសេចក្ដីស្រឡាញ់ចំពោះទីក្រុងនេះ ហើយជឿជាក់ថា ទីនេះនឹងក្លាយទៅជាទីមកដល់គួរឲ្យទាក់ទាញរបស់ភ្ញៀវទេសចរណ៍អន្តរជាតិនិងវិនិយោគិនបរទេស៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ