04/05/2017 09:58 GMT+7 Email Print Like 0

តំណាងរបស់វៀតណាមចូលរួមសម័យប្រជុំនៃគណកម្មាធិការច្បាប់អន្តរជាតិជាលើកដំបូង


 ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Hong Thao (http://baoquocte.vn/)

នាថ្ងៃទី ១ ខែឧសភា ឆ្នាំ២០១៧ នៅទីក្រុងហ្សឺណែវ(ប្រទេសស្វីស) បានប្រារព្ធឡើង សម័យប្រជុំលើកទី ៦៩ នៃ​គណៈ​កម្មាធិការច្បាប់អន្តរជាតិ (ILC) ។ ជាពិសេស នេះគឺជាលើកដំបូងដែលមានវត្តមានរបស់តំ​ណាង​វៀត​ណាម​ ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Hong Thao ។ ក្នុងថ្ងៃធ្វើការដំបូងនោះ សមាជិក ILC បានជ្រើសតាំង​ប្រធាន និងអនុប្រធានចំនួន ២ រូប នៃសម័យប្រជុំ និងអនុម័តលើកម្មវិធីរបៀបវារៈ ។ សម័យប្រជុំលើកនេះ​បានផ្ដោតសំខាន់ទៅលើប្រធានបទដូចជា៖ អនុវត្តជាបណ្ដោះអាសន្តនូវសន្ធិសញ្ញាអន្តរជាតិ កាពារបរិស្ថានក្នងកាលៈទេសៈជម្លោះប្រដាប់អាវុធ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិជាដើម។ សម័យប្រជុំនេះនឹងប្រព្រឹត្តិទៅដល់ថ្ងៃទី ២ មិថុនាខាងមុខ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ