27/01/2021 15:40 GMT+7 Email Print Like 0

តំណាងនានាបានវាយតម្លៃខ្ពស់ចំពោះការតំរង់ទិសអភិវឌ្ឍន៍របស់ប្រទេសជាតិ

ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម នាសៀលថ្ងៃទី ២៦ មករា តំណាងនានាបានពិភាក្សាគ្នាអំពីឯកសារមហាសន្និបាត។

លោក Duong Duc Huy ប្រធានគណៈកម្មការឃោសនាអប់រំនៃខេត្ត Lao Cai (រូបថត៖ VOV)


មុននេះនាព្រឹកថ្ងៃដដែលការផ្លាស់ប្តូរជាមួយប្រព័ន្ធសារព័ត៌មាននៅខាងក្រៅមានតំណាងជាច្រើនរូបក៏បានសម្តែងការគាំទ្រចំពោះរបាយការណ៍របស់   គណៈកម្មាធិការតិមជ្ឈិមបក្សលើកទី១២ ស្តីពីឯកសារដែលបានដាក់ជូនមហា សន្និបាតលើកទី១៣ របស់បក្ស ដោយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បង្ហាញជូន។ លោក Duong Duc Huy ប្រធានគណៈកម្មការឃោសនាអប់រំខេត្ត Lao Cai បានមានប្រសាសន៍ថា៖ «ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ រួបខ្ញុំផ្ទាល់និងតំណាងនានាបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងបានបញ្ជាក់ច្បាស់នូវគោលនយោបាយសំខាន់ៗជាច្រើន។ យើងខ្ញុំធ្វើការក្នុងស្មារតីម្ចាស់ការ ប្តេជ្ញាចិត្ត និងមានភាពហ្មត់ចត់ដើម្បីរួមចំណែកដល់សេចក្តីព្រៀងឯកសាររបស់មហាសន្និបាត។ យើងខ្ញុំក៏បានជឿជាក់ថាជាមួយនឹងភារកិច្ចនិងដំណោះស្រាយសំខាន់ៗ ដែលបានដាក់ចេញនឹងមានគោលនយោបាយជាច្រើនទៀតសម្រាប់ជនរួមជាតិនៅទូទាំងប្រទេស    ជាពិសេសសម្រាប់តំបន់ខ្ពង់រាប តំបន់ឆ្ងាយដាច់ស្រយាល និងតំបន់ព្រំដែនដូចជាខេត្ត Lao Cai ជាដើម»។

រីឯលោក Do Viet Anh ប្រធានគណៈចលនាមហានជននៃគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Ninh Binh បានឲ្យដឹងថា ប្រតិភូតំណាងខេត្ត Bac Giang បានធ្វើការវិភាគ និងវាយតម្លៃខ្ពស់ ដើម្បីចូលរួមចំណែកក្នុងរបាយការណ៍នយោបាយនិងបន្តរំពឹងថាក្នុងរយៈពេលខាងមុខ វៀតណាមបន្តផ្តោតការយកចិត្តទុកដាក់ក្នុងការវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក ផ្លូវដែកនិងផ្លូវទឹក ព្រមទាំងកាត់បន្ថយថ្លៃសេវា  Logistic ដើម្បីបង្កើនការប្រកួតប្រជែងរបស់ប្រទេសជាតិផងដែរ៕

បណ្តាព័ត៌មានបានផ្សាយ