22/07/2015 09:06 GMT+7 Email Print Like 0

តួនាទីសំខាន់របស់សហគមន៍នយោបាយ - សន្តិសុខ

នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយ គណៈកម្មការទំនាក់ទំនងការបរទេសនៃរដ្ឋសភាបានរៀចំកិច្ចសន្ទនាស្តីពីសហគមន៍នយោបាយ - សន្តិសុខអាស៊ាន ( ASEAN )។ នេះគឺមួយក្នុងបណ្តាកិច្ចសន្ទនាដែលទាក់ទងនឹងសសរសំខាន់នៃសហគមន៍បណ្តាប្រទេសអាស៊ាន (ASEAN ) រួមមានសហគមន៍នយោបាយ  - សន្តិសុខ សហគមន៍សេដ្ឋកិច្ច សហគមន៍វប្បធម៌ -  សង្គម ដើម្បីរៀបចំកិច្ចប្រជុំអធិប្បាយអំពីសហគមន៍ ASEAN គ្រោងនឹងរៀបចំនាថ្ងៃទី៨ ខែសីហា​​ខាងមុខនេះ។

នាថ្ងៃទី៣១ ខែធ្នូ ខាងមុខនេះ សហគមន៍ ASEAN នឹងបង្កើតជាផ្លូវការ។ សហគមន៍ ASEAN នឹងផ្តល់កម្លាំងរស់ថ្មី ការដកដង្ហើមដ៏រស់រវើកសំរាប់តំបន់ទាំងឡាយដោយផលប្រយោជន៍នៃប្រជាជន ASEAN និងក្នុងតំបន់ចំនួន ៦០០ លាននាក់។

ថ្លែងអំពីសហគមន៍នយោបាយ - សន្តិសុខ ASEAN និងការចូលរួមរបស់វៀតណាម តំណាងក្រសួងការបរទេស​ឲ្យដឹងថា៖ ASEAN នឹងគឺជាសហគមន៍មួយ “តភ្ជាប់ខាងនយោបាយ តភ្ជាប់ខាងសេដ្ឋកិច្ចនិងចែក​រំ​លែក​ការទទួលខុសត្រូវសង្គម” អាស្រ័យទៅលើសសរដ៏មាំមួនទាំងបីគឺសហគមន៍នយោបាយ -សន្តិសុខ សហគមន៍​សេដ្ឋកិច្ច (APSC) និងសហគមន៍វប្បធម៌ -សង្គម(ASCC) ព្រមទាំងបន្តពង្រីកយ៉ាងខ្លាំងក្លាតួនាទីកណ្តាល​និងរួមចំណែកយ៉ាងសកម្មរបស់ខ្លូនក្នុងសន្តិសុខ ស្ថេរភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅតំ​បន់​។

អំពីសហគមន៍នយោបាយ  - សន្តិសុខ តំណាងក្រសួងករបរទេសចែករំលែក ៖ សហគមន៍ ASEAN សំដៅបង្កើនកិច្ចសហប្រតិបត្តិការនយោបាយ សន្តិសុខរវាងបណ្តាប្រទេសជាសមាជិក មានការចូលរួមនិងរួមចំណែករបស់បណ្តាដៃគូដែលមិនមែនជាសមាជិក ដើម្បីធានាបណ្តាប្រទេសក្នុងតំបន់ ASEAN រួមគ្នារស់នៅក្នុងសន្តិភាព និងរស់ក្នុងពិភពលោកមួយដែលមានបរិស្ថានយុត្តិធម៌ ប្រជាធិបតេយ្យនិងសម្របសម្រួលគ្នា។


 រដ្ឋមន្ត្រីក្រសួងការពារជាតិនៃបណ្តាប្រទេសអាស៊ាននៅកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិ ASEAN លើកទី៩ នៅប្រទេសម៉ាឡេស៊ី។ រូបថត៖ គីមយុង - ជីយ៉ាប /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

កិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពាជាតិ លើកទី ៩ នៅប្រទេសម៉ាឡេស៊ី។
រូបថត៖ គីមយុង - ជីយុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


មេបញ្ជាការកងកម្លាំងការពារជាតិថៃអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។
រូបថត៖ ហុងផា -ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោករដ្ឋមន្ត្រីក្រសួងការពារជាតិផុងក្វាងថាញ់ ទទួលជួប មេបញ្ជាការកងទ័ពជើងទឹកនៃបណ្តាប្រទេស ASEAN។
រូបថត៖ ត្រុងឌឹក -ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ការប្រកួតប្រជែងបាញ់កាំភ្លើងយោធានៃបណ្តាប្រទេស ASEAN លើកទី ២៤ នៅប្រទេសវៀតណាម។
រូបថត៖ ត្រុងឌឹក -ទីភ្នាក់ងារសារព័ត៌មានវៀតណាម


កិច្ចប្រជុំកំពូល ASEAN - អាមេរិកលើកទី ១ នៅប្រទេសប៊ុយណេ ឆ្នាំ ២០១៣។
រូបថត៖ ឌឹកតាម -ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ប៉ូលិសសមុទ្រវៀតណាមរៀបចំការហ្វឹកហាត់ប្រឆាំងពួកចោរសមុទ្រ ដែលរួមចំណែកធានាសន្តិសុខ សុវត្ថិភាពផ្លូវសមុទ្រនៅសមុទ្រខាងកើត។ រូបថត៖ ត្រុងឌឹក-ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

សហគមន៍នយោបាយ  - សន្តិសុខជំរុញការចូលកាន់តែជ្រៅគ្រប់ជ្រុងជ្រោយអំពីសន្តិសុខ រួមមានខាងនយោបាយ វប្បធម៌ - សង្គមនិងបរិស្ថាន បង្កើនកិច្ចសហប្រតិបត្តិការនយោបាយ កសាង និងចែករំលែកបណ្តាបទដ្ឋានរួមនូវការប្រព្រឹត្ត ជំរុញនិន្នាការមិនប្រើប្រាស់កម្លាំងនិងដោះស្រាយជម្លោះទាំងឡាយដោយសន្តិវិធី រាំងស្កាត់មុននិងដោះស្រាយទំនាស់ បើកទូលាយទំនាក់ទំនងជាមួយដៃគូក្រៅនិងរក្សាតួនាទីកណ្តាល​​របស់ ASEAN ក្នុងរចនាសម្ព័ន្ធតំបន់។

ក្នុងកិច្ចសន្ទនា បណ្តាតំណាងបានឯកភាពថា សហគមន៍នយោបាយ  - សន្តិសុខ ASEAN គឺជាសសរដែលមានតួនាទីសំខាន់ ជាពិសេសក្នុងស្ថានភាពសន្តិសុខនយោបាយក្នុងតំបន់វិវឌ្ឍន៍យ៉ាងស្មុគស្មាញ ជាចម្បងគឺជម្លោះនៅសមុទ្រខាងកើតទាមទារបណ្តាប្រទេសក្នុងតំបន់ ASEAN ត្រូវពង្រឹងសាមគ្គីភាព លើកកម្ពស់តួ​នា​ទី​កណ្តាលក៏ដូចជាការទីតាំងរបស់ ASEAN ក្នុងដំណោះស្រាយអំពីបញ្ហាសន្តិសុខតំប់និងអន្តរជាតិ៕

ទីភ្នាក់ងារសារព័ត៌មានវៀតណាម/ កាសែតរូបភាពវៀតណាម
 
បណ្តាអត្ថបទបានផ្សាយ