30/10/2018 09:21 GMT+7 Email Print Like 0

តួនាទីរបស់យុវជនក្នុងការបង្រួបបង្រួមបណ្ដាជនជាតិអាស៊ាន


 តំណាងដែលបានចូលរួមពីធីជួបសំណេះសំណាល​ជាមួយគណប្រតិភូដែលបានចូលរួមបោះជំរុំប្រាស្រ័យ​ទាក់ទង​
រវាងយុវជន​អាស៊ាន ឆ្នាំ២០១៨ (AYIC) (Đỗ Quyên/TTXVN)

 នាថ្ងៃទី២៩ ខែតុលា ឆ្នាំ​២០១៨ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ក្រសួង​ការ​បរទេស​ឥណ្ឌូ​ណេស៊ី​បាន​រៀប​ចំ​ពីធី​ជួបសំ​ណេះសំណាលជាមួយគណប្រតិភូដែលបានចូលរួមបោះ ជំរុំ​ប្រាស្រ័យទាក់ទងរវាងយុវជនអាស៊ាន ឆ្នាំ​២០១៨​ (AYIC) ដោយមានការចូលរួមពីសំណាក់យុវជន យុវនារី ចំនួន ២២ នាក់ម​ក​ពីបណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​។
 
យុវជន យុវនារីអាស៊ាន ដែលតំណាងឲ្យវប្បធម៌ចម្រុះ និងសាសនាមកពីបណ្ដាប្រទេសនៅក្នុងតំបន់ បាន​ចូល​រួមកម្ម​វិធីនេះក្នុង​រយៈពេល ៦ ថ្ងៃនៅហ្សាកាតា យ៉ាហ្គីយ៉ាកាតា និងកោះបា​លី ដោយមានសកម្មភាពដូច​ជា៖ ការ​សន្ទនា​ ការពិភាក្សា និងសិ​ក្ខាសាលា។ យុវជន និងយុវនា​រីទាំងនេះក៏បានទៅទស្សនា​ទីកន្លែងវប្បធ​ម៌ និង​សាសនា​ល្បីល្បាញមួយ​ចំនួន របស់ប្រទេសឥណ្ឌូនេស៊ីដូ​ចជា៖ វិហារឥស្លាម​ Istiqlal ព្រះវិហា​រ​កាតូលិក​​នៅ​ហ្សាកា​តា​​ វិហារ Borobudur, Prambanan និ​ងវិហារឥស្លាម ​Ko​tagede Mataram នៅ Yo​gya​karta។ លើសពីនេះទៅទៀត​ ពួកគេ​ក៏មាន​ឱកាសសន្ទនាជាមួយអ្នកប្រាជ្ញនិ​ងនិស្សិតនៅមហា វិ​ទ្យាល័យ Gadjah Mada    Yogyakart​a  និ​ង មហាវិទ្យាល័យ​ហិណ្ឌូឥណ្ឌូ​នេស៊ី Denpasar ថែមទផ​ទៀតផង​៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ