10/02/2017 07:24 GMT+7 Email Print Like 0

តុលាការឧទ្ធរណ៍កម្ពុជាតម្កល់សាលក្រមចំពោះមេដឹកនាំគណៈបក្សប្រឆាំង


ប្រធានគណៈបក្សសង្គ្រោះជាតិកម្ពុជាលោក សម រង្ស៊ី (រូបថត៖AFP/TTXVN)

តុលាការឧទ្ធរណ៍កម្ពុជានាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ បានសំរេចតម្កល់សាលក្រមរបស់តុលាការសាលាដំបូងភ្នំពេញអំពីករណីរបស់លោក សម រង្ស៊ី ប្រធានគណៈបក្សសង្គ្រោះជាតិ (CNRP) ទាក់ទិនដល់ការចោទប្រកាន់នាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន បានទិញចំនួនចូលចិត្ត (Like) នៅលើគេហទំព័រFacebook។ 

មុននោះ​នាថ្ងៃទី១០ មិនា ឆ្នាំ២០១៦ លោក សោម សឿន រដ្ឋមន្រ្តីទទួលបន្ទុករូបភាពរបស់សម្ដេច ហ៊ុន សែន បានដាក់ពាក្យប្ដឹងលោក សម រង្ស៊ី ដែលបានសរសេរនៅលើគេហទំព័រ facebook របស់ខ្លួននាថ្ងៃទី៩ មិនា ឆ្នាំ២០១៦ ដោយចោទប្រកាន់សម្ដេច ហ៊ុន សែន បានទិញចំនួនចូលចិត្តនៅលើ facebook ដើម្បីលើកកំពស់កិត្យានុភាពនៅលើគេហទំព័រសង្គមនេះ។ 

នាថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១៦ តុលាការសាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោស លោក សម រង្ស៊ីដោយពិន័យប្រាក់ចំនួន ១០ លានរៀល ហើយបង់សងជំងឺចិត្តចំនួន ១៥ លានរៀលសំរាប់លោក សោម សឿន។

លោក សម រង្ស៊ី នាបច្ចុប្បន្នកំពុងនិរទេសខ្លួនចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៥ មកសំដៅជៀសវាងសាលក្រមដាក់ពន្ធនាគារក្នុងរយៈពេល ២ ឆ្នាំដោយសារបទបរិហារកេរ្តិ៍ឧបនាយករដ្ឋមន្រ្តីលោក ហោ ណាំហុង៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ