05/01/2018 08:32 GMT+7 Email Print Like 0

តុលាការប្រជាជនវៀតណាម-ឡាវបង្កើនកិច្ចសហប្រតិបត្តិការ

នាថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ ប្រធានតុលាការប្រជាជនកំពូល លោក Nguyen Hoa Binh បានអញ្ជើញ​ជួបពិភាក្សាជាមួយប្រធានតុលាការប្រជាជនកំពូល សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ  លោក Khamphan Sithidampha ប្រធានគណៈកម្មាធិការតុលាការប្រជាជនឡាវ។

នៅក្នុងជំនួបនេះ ប្រធានតុលាការប្រជាជនកំពូល លោក Nguyen Hoa Binh មានបំណងថា តុលាការនៃប្រទេសទាំងពីរ ជាពិសេស តុលាការថ្នាក់ខេត្តគប្បីរក្សានូវសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ សំដៅចែករំលែកបទពិសោធន៍​ជំ​​នុំជំរះនិងបង្កើន ទំនាក់ទំនងមិត្តភាពទ្វេភាគី។

រីឯខ្លួនវិញ ប្រធានតុលាការប្រជាជនកំពូលឡាវបានអះអាងថា ផ្នែកតុលាការប្រជាជនឡាវមានបំណងបង្កើនកិច្ច​សហប្រតិបត្តិការទ្វេភាគី សំដៅលើកកំពស់ប្រសិទ្ធភាពប្រតិបត្តិសម្រាប់ផ្នែកតុលាការប្រជាជនរវាងភាគីទាំងពីរ រួម​ចំណែកនាំទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងផ្នែកតុលាការនៃប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ ពីមួយថ្ងៃទៅ​មួយថ្ងៃ៕

តាម VOV5-vវិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ