10/09/2015 09:38 GMT+7 Email Print Like 0

តុលាការប្រជាជនកំពូលរៀបចំពិធីរំលឹកខូបអនុស្សាវរីយ៍លើកទី៧០ទិវាប្រពៃណី


តុលាការប្រជាជនកំពូលរៀបចំពិធីរំលឹកខូបអនុស្សាវរីយ៍លើកទី៧០ទិវាប្រពៃណី

ថ្លែងមតិនៅក្នុងពិធីរំលឹកខូបអនុស្សាវរីយ៍លើកទី៧០ទិវាប្រពៃណីតុលាការប្រជាជន និងទទួលគ្រឿងឥស្សារិយស​ហូជីមិញលើកទី២ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងជាប្រធានគណៈកម្មាធិការបញ្ជាណែនាំកំណែ​ទម្រង់យុត្តិធម៌មជ្ឈឹមបានសង្កត់ធ្ងន់ថា៖ ៧០ឆ្នាំកន្លងទៅ ប្រព័ន្ធតលាការបានរីកធំធាត់ដោយឥតឈប់ឈរជានិច្ចកាលក្តាប់ជាប់ការផ្តួចផ្តើមគំនិត គោលមាគា៍ របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ អនុវត្តល្អ​ភារកិច្ចដែលបានប្រគល់ជូន រួមចំណែកសំខាន់ក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស។ ទន្ទឹមនឹងនោះ ប្រធានរដ្ឋ លោក Truong Tan
Sang ក៏បានសង្កត់ធ្ងន់ថា៖ បណ្ដាតុលាការត្រូវបន្តជំរុញខ្លាំងថែមទៀត បណ្ដាចលនាប្រឡងប្រណាំងស្នេហារជាតិ ដើម្បីសម្រេចគ្រប់ភារកិច្ចដែលបានប្រគល់ជូន។

ក៏ក្នុងឱកាសនេះ​ តុលាការប្រជាជនកំពូលទទួលគ្រឿងឥស្សារិយសន៍ហូជីមិញ លើកទី ២ ដោយប្រធានរដ្ឋ លោក Truong Tan Sang ​បានប្រគល់ជូនផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ