10/01/2018 09:31 GMT+7 Email Print Like 0

តុលាការប្រជាជនកំពូលដំណើរការភារកិច្ចសំរាប់ឆ្នាំ២០១៨


ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញថ្លែងមតិនៅសន្និសីទ (រូបថត៖ Viet Cuong)

នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ តុលាការប្រជាជនកំពូលវៀតណាមបានរៀបចំសន្និសីទ អនឡាយដំណើរការភារកិច្ចសំរាប់ឆ្នាំ២០១៨។ ប្រធានរដ្ឋលោក Tran Dai Quang ជាប្រធានគណៈ​កម្មាធិការ​ទទួលបន្ទុកកំណែទម្រង់តុលាការមជ្ឈឹមបានអញ្ជើញជាអធិបតីសន្និសីទ។ ក្នុងឆ្នាំ២០១៨ ផ្នែកតុលាការនឹងផ្តោតសំខាន់ទៅលើការសុក្រិតគំរោងច្បាប់និងក្រិត្យនានាឲ្យត្រឹមត្រូវតាមដំណើរការ  ហើយចូលរួមកសាងគម្រោង​ច្បាប់ផ្សេងៗទៀតតាមសមត្ថកិច្ច ក៏ដូចជាបំពេញឲ្យបានល្អនូវការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងជំនាញសំ​រាប់​មុខតំណែងតុលាការផងដែរ។ លោក Le Hong Quang អនុប្រធានតុលាការកំពូល បានឲ្យដឹងថា៖


“ក្នុងឆ្នាំ២០១៨ តុលាការប្រជាជនកំពូល នឹងជំរុញល្បឿននិងលើកកំពស់ គុណភាពក្នុងការដោះស្រាយ ជំនុំជម្រះរឿងបណ្ដឹង អនុវត្តល្អនូវគោលការណ៍ វិវាទ ធានាឲ្យសាលក្រមរបស់តុលាការត្រឹមត្រូវតាមច្បាប់ ការពារសិទ្ធិមនុស្សនិងសិទ្ធិពលរដ្ឋ។ យកចិត្តទុកដាក់ដល់ការងារសម្រុះសម្រួលក្នុងការដោះស្រាយ រឿងហេតុខាងស៊ីវិលនិងការងារសន្ទនាក្នុងរឿងហេតុខាងរដ្ឋបាល។ ទន្ទឹមនឹង នោះ តុលាការក៏ប្ដេជ្ញាចិត្តមិនទុកឲ្យកើតមានឡើងការកាត់ទោសខុស ឬលើកលែងបទល្មើសផងដែរ”។

ប្រធានរដ្ឋលោក Tran Dai Quang បានស្នើឲ្យផ្នែកតុលាការបន្តក្ដាប់ជាប់នូវការដឹកនាំនិងការបញ្ជាណែនាំរបស់បក្សនិងរដ្ឋអំពីការងារតុលាការនិងកំណែទម្រង់តុលាការ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ