10/05/2018 09:20 GMT+7 Email Print Like 0

តាំងពិព័រណ៍អន្តរជាតិបច្ចេកវិទ្យាបរិស្ថាននិងថាមពលលើកទី១០

នាព្រឹកថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០១៨ នៅទីក្រុងហូជីមិញ មជ្ឈមណ្ឌលប្រឹក្សានិងបច្ចេកវិទ្យាអំពីបរិស្ថាន ក្រុមហ៊ុនភាគហ៊ុនរៀចចំព្រឹត្តិការណ៍ និង ពិព័រណ៌សកល មជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍ Busan -ប្រទេសកូរ៉េខាងត្បូង បានរួមសហការ គ្នារៀបចំពិព័រណ៍អន្តរជាតិបច្ចេកវិទ្យាបរិស្ថាននិងថាមពលលើកទី១០។

ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ដល់ ១១ ខែឧសភា ឆ្នាំ២០១៨ ដែលបានទាក់ទាញសហគ្រាសជាតិនិងអន្តរជាតិចំនួន ១២០ ចូលរួម ដោយមានស្តង់ទំនិញចំនួន ១៦០។ ចំណុចថ្មីនៃពិព័រណ៌លើកនេះគឺផ្តោតលើ​ការជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀតណាមនិងបណ្តាប្រទេសនានា ក្នុងវិស័យបច្ចេកវិទ្យា បរិស្ថាន និងថាមពល៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ