07/04/2016 10:25 GMT+7 Email Print Like 0

តាំងពិព័រណ៍អំពីបក្សកុម្មុយនីស្តនិងរដ្ឋសភាវៀតណាម


ទស្សនិកជនទស្សនាពិព័រណ៍ (រូបថត៖Thu Hang/TTXVN)

នាថ្ងៃទី៥ ខែ​មេសា ឆ្នាំ២០១៦ នៅខេត្ត Thai Nguyen ភាគខាងជើងវៀតណាម បាន​ប្រព្រឹត្តទៅតាំង​ពិព័រណ៍ “បក្ស​កុម្មុយនីស្ត​វៀ​ត​ណាម រដ្ឋសភាវៀតណាម - កំណាត់​ផ្លូវប្រវត្តិសាស្ត្រ”។ ពិព័រណ៍នេះ​បាន​ឧទ្ទេសនាម​ នូវឯ​កសារ​ជិត១ពាន់​រួម​​មានសៀវ​ភៅ កាសែត រូបថត ដែលឆ្លុះបញ្ចាំងរយៈពេល៨៦ ឆ្នាំប្រវតិ្តសាស្ត្រចាប់ បដិសន្ធិនិង​អភិវឌ្ឍន៍​របស់​បក្សកុម្មុយ​នីស្ត​វៀត​ណាម តួនាទីរបស់លោកប្រធាន ហូជីមិញក្នុង​ការបង្កើតនិងកសាងបក្ស គោលនជំហរ គោល​​នយោបាយ​របស់ បក្សតាមបណ្ដាម​ហាសន្និបាត  ព្រមទាំងរបត់សំខាន់និង​សមិទ្ធិដ៏ភ្លឺស្វាង​ របស់ ប្រទេស​ជាតិ​។ ជា​ពិ​សេស ពិព័រណ៍នេះក៏បានឧទ្ទេសនាជាមួយទស្សនិកជន អំពី​កំណាត់ផ្លូវ៧០ឆ្នាំចាប់​បដិសន្ធិ​និង​អភិវឌ្ឍន៍​ របស់​រដ្ឋសភាវៀតណាមផងដែរ។ ពិព័រណ៍នេះត្រូវបាន​រៀបចំ​ឡើង​ដើម្បី​ស្វាគមន៍​ជោគ​ជ័យ​នៃ​មហា​សន្និ​បា​ត​តំណាង​ទូទាំងប្រទេស​លើកទី១២​ របស់បក្ស ព្រមទាំងឃោសនាអំពីការបោះឆ្នោតសមា​ជិក សភានីតិកាលទី១៤និងតំណាង ​ក្រុម​​ប្រឹក្សា​ប្រជា​ជន​គ្រប់ជាន់​ថ្នាក់អាណត្តិ ២០១៦-២០២១ ទៅដល់ប្រជា​ជន​ខេត្ត Thai Nguyen គ្រប់​ស្រទា​ប់​៕​
 

តាមVOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ