07/03/2015 11:52 GMT+7 Email Print Like 0

តាំងពិព័រណ៍ “បងប្អូនស្រី២នាក់-សមរភូមិ២”

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវានារីអន្តរជាតិ(ថ្ងៃទី៨ខែ មិនា ឆ្នាំ២០១៥) និង លើកទី៥៥នៃទិវាបង្កើត “ក្រុម​ទ័ពសក់វែង” នាព្រឹកថ្ងៃទី៦ មិនា សារមន្ទីរនារីវៀត ណាមបានសហការជាមួយសារមន្ទីរនារីតំបន់ Nam Bo ភាគខាងត្បូង និងសារមន្ទីខេត្ត Nam Dinh ភាគខាងជើងវៀតណាម​ រៀបចំការតាំងពិព័រណ៍ដោយ ប្រធាន​បទ​ “បងប្អូនស្រី២នាក់-សមរភូមិ២”។តាំងពិព័រណ៍នេះ បង្ហាញឡើងវិញពីជីវភាពប្រយុទ្ធ ធ្វើពលកម្មរបស់នារី​ក្នុង​​សង្គ្រាម តាមមេម័ររបស់កក្សិណសាក្សីប្រវត្តិសាស្ត្រ។ ថ្លែងមតិនៅពិធីបើក ប្រធាន​គណៈ​កម្មាធិការ​មជ្ឈឹម​រណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា៖ 

លោក Nguyen Thien Nhan និងបណ្ដាភ្ញៀវទស្សនាតាំងពិព័រណ៍ (រូបថត៖qdnd.vn)
 
“នាពេលច័ក្រពត្តិអាមេរិកដំណើរការសង្គ្រាមឈ្លានពានភាគខាងជើងវៀតណាម ប្រជាជនភាគខាងជើង ជា​ពិ​សេស​គឺនារីមានតួនាទីដ៏សែនសំខាន់ តាំងពីការថែទាំពុក ម្ដាយ ធ្វើស្រែ ដល់ការត្រៀមខ្លួន​ជា​ស្រេច​ប្រយុទ្ធ​ លើកទឹកចិត្តប្ដី សាច់ញ្ញាតិ្តរបស់ ខ្លួនទៅកាន់សមរភូមិ។តាំងពិព័រណ៍នេះគឺជាឱកាសដើម្បីមនុស្សគ្រប់រូបដឹង​ថា ​នារី វៀតណាមបានប្រយុទ្ធនិងពលីកម្មយ៉ាងម៉េច តាមនោះមោទនៈភាពអំពីប្រទេសជាតិ អំពី នារី​វៀត​ណាម​”៕   
 
តាម VOV5- វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ