19/08/2016 08:39 GMT+7 Email Print Like 0

តាំងពិព័រណ៌បណ្ដារូបថតនិងវត្ថុតាងអំពីលោកប្រធានហូជីមិញជាមួយចំណងមិត្តភាពវៀតណាម-បារាំង


តាំងពិព័រណ៌បណ្ដារូបថតនិងវត្ថុតាងអំពីលោកប្រធានហូជីមិញជាមួយចំណងមិត្តភាពវៀតណាម-បារាំង

ការតាំងពិព័រណ៌ស្ដីអំពី៖ លោកប្រធានហូជីមិញជាមួយចំណងមិត្តភាពវៀត​ណាម-​បារាំង ត្រូវបាន​ប្រារព្វ​ឡើង នា​ព្រឹក​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ក្នុងឱ​កាស រំលឹកខួបអនុស្សាវរីយ៍​លើកទី​៧០ទិវា​លោក​ប្រធាន​ហូជីមិញ អញ្ជើញទៅបំពេញទ​ស្សនកិច្ច​ជាផ្លូវការ​នៅបារាំង (១៩៤៦-២០១៦) និង​ លើកទី៧១​ទិវាបដិវត្តន៍​ខែសីហា (១៩៤៥-២០១៦)។ រូបថតនិងវត្ថុតាងចំនួន​២០០ ត្រូវបាន​តាំងបង្ហាញ​នៅទី​នេះ មាន​ខ្លឹម​សារចំនួន៤៖ លោកប្រធានហូជីមិញក្នុងប៉ុន្មានថ្ងៃដើមដំបូង ស្វែងរកមាគា៍ជួយ​សង្គ្រោះជាតិ តស៊ូ​ដើម្បី​ទំនាក់​ទំនង​សមភាព រវាងប្រទេសទាំងពីរវៀតណាម-បារាំង​លោក​ប្រធាន​ហូជីមិញ​ទៅ​បំពេញ​ទស្សន​កិច្ច​​ជាផ្លូវការ​នៅបារាំង ឆ្នាំ ១៩៤៦ -ចាក់គ្រឹះ​ដ្ឋានសំរាប់​ទំនាក់ទំនងសមភាពវៀតណាម និង​បារាំង លោក​ប្រធាន​ហូជីមិញជាមួយ​ការ​​កសាង​ចំណងសាមគ្គីភា មិត្តភាពរវាងប្រជាជនវៀត​ណាមនិងបារាំង ដើម្បីសន្តិ​ភាពនិង​ប្រឆាំង​សង្គ្រាម​ឈ្លាន​ពាន (១៩៤៦-១៩៧៥) និង អភិវឌ្ឍន៍ទំនាក់ទំនងមិត្ត​ភាព​វៀត​ណាម-​បារាំង តាម​សតិអារម្មណ៍​លោកប្រធានហូជីមិញ ក្នុងដំណាក់កាលធ្វើ​សមាហរណកម្ម និង អភិវឌ្ឍន៍។ ការតាំង​ពិព័រណ៌នេះ​នឹង​ប្រព្រឹត្តទៅដល់​ដើមខែធ្នូឆ្នាំ​២០១៦៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ