10/04/2016 12:16 GMT+7 Email Print Like 0

តស៊ូប្រឆាំងភាពរាំងស្ងួតនិងជាតិប្រៃ

ធ្លាប់ល្បីឈ្មោះជាតំបន់ដីសើម “អង្ករស្អាត ទឹកថ្លា” ជាជង្រុកស្រូវ ជង្រុកត្រី ដ៍សំ​ខាន់​នៃទូទាំ​ង​ប្រ​ទេស​ ប៉ុន្តែរដូវ​ប្រាំង​ឆ្នាំនេះ តំបន់​វាល​​ទំនាប​ទន្លេ​គឺឡុង​ ដែល​មាន​​ប្រជា​ជន​រាប់​លាន​​នាក់ កំ​ពុង​​រងទទួល​គ្រោះភាព​រាំងស្ងួត និងការ​ជ្រាបជាតិប្រៃ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត ក្នុងរង្វង់១០០ឆ្នាំ​មក​នេះ​។​​ ក្នុងព្រែកទឹក​ប្រៃដូចអំបិលប្រឡាយគោកទឹក​ វាល​ស្រែបែករ​ហែង ផ្ទៃដីឡើង​ផ្កាអំបិល ធ្វើ​ឲ្យមិន​ត្រឹម​តែស្រូវ  បង្គា ត្រី ងាប់ទេ ថែម​ទាំងមនុស្ស ក៏កំពុង​តែត្រដរ​រង​ចាំ ពីព្រោះ​ខ្វះទឹក​សាប​។

ប្រឈមចំពោះភាពរាំងស្ងួតនិងការជ្រាបជាតិប្រៃ

ប៉ុន្មានឆ្នាំមុន​នេះ ឲ្យតែដល់ខែមិនា គឺជាពេលប្រជាជ​ននៅវាលទំនាបទ​ន្លេគឺឡុង ត្រៀម​បម្រុង​ឲ្យរដូវ​ប្រមូល​ផល​ស្រូវ​ប្រាំង ប៉ុន្តែឆ្នាំនេះ ការរាំងស្ងួតនិងជ្រាប​ជាតិប្រៃ បានធ្វើឲ្យវាលស្រែ​ក្លាយជាស្ងួត​ហួត​ហែង។

គ្រួសារលោក​តា ទ្រឿងក្វឹកថាញ ពីអានយ៉ាងទៅដល់ភូមិកៀន​ថាញ ឃុំកៀនមិញ ស្រុកកៀនឡឿង ខេត្ត​កៀនយ៉ាង​បានជួលដីស្រែធ្វើ​ស្រូវចំនួន​២០ហិកតាកាល​ពីប្រាំមួយ​ឆ្នាំមុន​។ ក្រោយ​ប្រាំឆ្នាំធ្វើ​បាន​អំណោយ​ផល មកដល់​រដូវប្រាំងឆ្នាំនេះ ពេលស្រូវកំពុង​ដល់ដំណាក់កាល​បង្កើត​គ្រាប់ បែរ​ជាត្រូវ​រងភាព​រាំង​ស្ងូត​អូស​បន្លាយ បន្ទាប់​មកត្រូវជ្រាប​ជាតិប្រៃធ្វើ​ឲ្យដំណាំស្រូវ​បង្អាក់  គ្រាប់​ស្រូវស្កក់មាន​ទឹកដោះមិន​ពេញ ប្រែ​ក្លាយ​ជាពណ៌​លឿង ហើយ​ស្លោក​ទៅ។

លោកថាញនិយាយដោយសេចក្តី​សោកស្តាយថា៖ “សំឡឹងមើលទឹកក្នុងប្រឡាយតែ​មិន​ហ៊ាន​បាចចូល​ស្រែ​​ ពីព្រោះ​សុទ្ធតែទឹក​ប្រៃធ្វើឲ្យ​ស្រូវកាន់តែ​ងាប់រហ័ល​ទៅ”។ ឆ្លងមួយថ្ងៃទៅមួយថ្ងៃ វាល​ស្រែរបស់​លោក​កាន់​តែងាប់​បន្តិ​ចទៅៗ។ ចុងក្រោយ  ដីស្រែ២០ហិកតាត្រូវ​ងាប់ទាំងស្រុង លោកថាញបាត់​ផលអស់។


មកដល់ពាក់កណ្តាលខែមិនាឆ្នាំ២០១៦ ពេលអ្នកយកព័ត៌មានកាសែតរូបភាពវៀតណាម ថតបានសន្លឹករូបនេះ នៅលើវាលស្រែត្រូវជ្រាបជាតិប្រៃរបស់គ្រួសារលោក ង្វៀនវ៉ាន់ផឿង (ភូមិកាចាញ ឃុំផុងដុង ស្រុកវិញធ្វឹន ខេត្តកៀនយ៉ាង) គឺទូទាំងខេត្ត ទាំង១៣/១៣ខេត្តនៅវាលទំនាបទន្លេគឺឡុង សុទ្ធតែរង​ឥទ្ធិពល​ធ្ងន់ធ្ងរ​ដោយ​សារ​ភាពរាំងស្ងួតនិងជ្រាបជាតិប្រៃ ដ៏ខ្លាំងបំផុតក្នុងរង្វង់១០០ឆ្នាំកន្លងមក។ រូបថត៖ ង្វៀនឡឹន

ស្ថានភាពរាំងស្ងួតនិងជ្រាបជាតិប្រៃបានឡើងដល់កម្រិតធ្ងន់បំផុតក្នុងរង្វង់១០០ឆ្នាំកន្លងហើយ។
រូបថត៖ ង្វៀនឡឹន


ប្រព័ន្ធប្រឡាយរក្សាទឹកក៏ត្រូវរីងស្ងួតនៅភូមិហ័រផឿក ឃុំថាញឡុក ស្រុកចូវថាញ ខេត្តកៀនយ៉ាង។
រូបថត៖ ង្វៀនឡឹន


លោកយាយ ត្រឹនធីចូវ ជាកសិករម្នាក់ នៅទីក្រុងរ៉ាចយ៉ា ខេត្តកៀនយ៉ាង លើវាលស្រែដែលត្រូវខូចខាតទាំងស្រុងរបស់គ្រួសារ។
រូបថត៖ ង្វៀនឡឹន




ដើមស្រូវកំពុងបង្អោនគ្រាប់ជួបការរាំងស្ងួតនិងជា្របជាតិប្រៃបានធ្វើឲ្យស្ថានភាពគ្រាប់ស្រូវស្កក់និងខូចទាំងស្រុង។
រូបថត៖ ង្វៀនឡឹន


បាតដៃទាំងគូរបស់កសិករចំណាស់ ង្វៀនវ៉ាន់ផឿង នៅភូមិកាចាញ ឃុំផុងដុង ស្រុកវិញធ្វឹន ខេត្តកៀនយ៉ាង កំពុងកកាយស្រទាប់អំបិលរងអណ្តែតនៅលើវាលស្រែរបស់គ្រួសារខ្លួន។ រូបថត៖ ង្វៀនឡឹន

ប្រជាជននៅស្រុកម៉រកាយណាម (ខេត្តបេនត្រែ) រក្សាទឹកភ្លៀងពីរដូវវស្សាឆ្នាំមុន សម្រាប់ប្រើប្រាស់នៅរដូវប្រាំងរាំងស្ងួត។ រូបថត៖ ង្វៀនឡឹន

គ្រួសារលោក ង្វៀនវ៉ាន់ទឺ នៅភូមិសែវក្វៃអា ឃុំណាមថៃ ស្រុកអានបៀនខេត្តកៀនយ៉ាង ត្រូវស្វានអណ្តូងទឹកជ្រៅដល់៩០ម៉ែត្រទើបមានទឹកសាបសម្រាប់ប្រើ។ រូបថត៖ ង្វៀនឡឹន

ប្រជាជននៅភូមិណាំ ឃុំអានហេប ស្រុកបាទ្រី ខេត្តបេនត្រែ ជីកអណ្តូងធំដើម្បីស្វែងរកទឹកសាបប្រើប្រាស់។
រូបថត៖ ង្វៀនឡឹន


បងឡេកុងទ្រីញ នៅភូមិតាម ឃុំអានហេប ស្រុកបាទ្រី ខេត្តបេនត្រែ បើមយកទឹកសាបពីអណ្តូងស្នប់ ចូលធុងយកទៅប្រើប្រាស់និងលក់ឲ្យប្រជាជន។ រូបថត៖ ង្វៀនឡឹន

ទន្លេ​មេគង្គមាន​ប្រភពពីខ្ពង់រាប​ទីបេ(ចិន) នៅកម្ពស់​ជាង​៥០០០ម៉ែត្រ ហូរ​ឆ្លងកាត់​ខេត្តយូណាន (ចិន) ឆ្លងមីយ៉ាន​ម៉ា ថៃ ឡាវ កម្ពុជា​និង​ចុង​ក្រោយ​គឺវៀត​ណាម។ វាលទំនាប​ទន្លេគឺ​ឡុង ជាប្រ​ភព​នៅចុង​ទន្លេ​មេគង្គ​។ ដូចនេះ​ការកសាង​ទំនប់​វាអគ្គិ​សនី​លើខ្សែ​ទឹក​សំខាន់​របស់​ទន្លេ​មេគង្គ ជាមូល​ហេតុបង្ក​ឲ្យមានការ​បាក់ដី អតុល្យភាព​ជីវសាស្រ្ត ពិសេស​ធ្វើ​ឲ្យ​ជីវភាព​រស់​នៅរបស់​ប្រជាជន​និងអ្នក​នេសាទ នៅតំប​ន់​ចុង​ប្រភព​ទន្លេមេគង្គ​មានការ​ច្របូក​ច្របល់​។ តាមការ​គិតគូរបស់​អ្នកវិទ្យាសាស្រ្ត តំបន់​វាល​ទំនាប​ទន្លេគឺ​ឡុង ត្រូវបន្ថយ​ចុះ៦០០.០០០តោន​ជល​ផល​ក្នុង​មួយឆ្នាំ លទ្ធ​ភាព​ផលិត​កសិកម្មក៏​បន្ថយ​ចុះជិត​២២៤.០០០តោន​ក្នុងមួយ​ឆ្នាំ។ បូក​សរុបការ​ខូចខាត​កសិកម្ម​និងជល​ផលប្រហែល​ជា៥.២០០ពាន់​លាន​ដុង ស្រូប​យក២,៣%នៃសរុប GDP របស់​ទូទាំង​តំបន់។

តាមសេចក្តីកំណត់​បញ្ជាក់របស់អ្នកឯ​កទេស រដូវវស្សាឆ្នាំ២០១៥ មក​យឹត ប៉ុន្តែបញ្ចប់រហ័ស រដូវ​ប្រាំង​អូសបន្លាយ​ធ្វើឲ្យ​បរិមាណ​ទឹក​រក្សា​ទុក ត្រូវធ្លាក់​ចុះយ៉ាង​បង្គួរ មិន​គ្រប់​ផ្គត់​ផ្គង់​ឲ្យផលិត​កម្ម​និង​ប្រើប្រាស់​។ ប្រទេសនានានៅតំបន់​ដើមប្រភពទឹក​ទន្លេមេ​គង្គ ពេលកន្លង​ហើយបាន​ដំណើរការក​សាង​សំណង​វារីអគ្គិ​សនី​និង​បង្កើន​រក្សា​ទឹក បាន​ធ្វើឲ្យ​បរិមាណ​ទឹកហូរ​ចុះមក​ចុងប្រភព​វាល​ទំនាប​ទន្លេគឺ​ឡុង ត្រូវបន្ថយចុះ​ពាក់កណ្តាល។ ទន្ទឹម​នោះ បាតុ​ភូតប្រែប្រួល​អាកាសធាតុ​ទូទាំងពិភពលោក El Nino ធ្វើ​ឲ្យ​ទឹក​សមុទ្រ​កើន​ឡើង​ខ្ពស់ បង្កសំណឹក​ឆ្នេសមុទ្រ នាំឲ្យស្ថាន​ភាពជា្រប​ជាតិ​ប្រៃចូល​ទៅក្នុង​វាលស្រែតាម​ច្រកទ្វារសមុទ្រ។ ដោយសារ “ឥទ្ធិពល​ទ្វេដង" នេះបានងបង្ក​ឲ្យមាន “ផលវិបាកទ្វេ​ដង” ធ្វើ​ឲ្យ​វាល​​ទំនាប​ទន្លេគឺឡុង​តស៊ូ ជា​មួយ​ភាព​រាំងស្ងូត​និង​ជ្រាប​ជាតិ​ប្រៃ​នេះ​។

ឆ្នាំនេះ ជាតិប្រៃបានជ្រាបមកដល់​ឆាប់ជាងឆ្នាំមុនៗជិត​ពីរ​ខែ បរិវេណ​ជា្របជាតិ​ប្រៃចូលជ្រៅ​និងបើកទូលាយ។ បច្ចុប្បន្ន នៅលើ​ប្រព័ន្ធ​ទន្លេ​ធំៗ នៃភាពខាងលិចដូចជាទន្លេហូវ ទន្លេលេតៀន ទន្លេ​វាម​ករ ទន្លេកាយឡើន។ល។ ត្រូវជ្រាបជាតិប្រៃចូល​ទៅជ្រៅ មាន​កន្លែង​ខ្លះឡើង​ដល់ពី៧០-៨០គីឡូម៉ែត្រ ចូល​ទៅជ្រៅ​ជាង​ប៉ុន្មាន​ឆ្នាំមុន​ជាមធ្យម​ពី២០-៣០គីឡូម៉ែត្រ កម្រិត​ជាតិ​ប្រៃនៅ​ទ្វារទន្លេ​ធំមួយ​ចំនួន​ឡើងដល់​ពី៨-៩%។

ខេត្តកៀន​យ៉ាង បាកលិវ កាម៉ាវ ជាមូលដ្ឋានរងផលវិបាកនៃ “ឥទ្ធពលទ្វេដង” យ៉ាង​ធ្ងន់ធ្ងរ​បំផុត។ ដោយ​ឡែក​ខេត្ត​កៀន​យ៉ាង នៅជាប់​ជាយសមុទ្រខាងលិច​និងទន្លេកាយឡើន ទើបស្ថានភាពជ្រាប​ជាតិប្រៃកាន់តែ​ខ្លាំងក្លា និង​ពិបាក​ជំនះជា​ង។​ គ្រួសារជាច្រើននៅស្រុកកៀន​ឡឿង អានបៀន អានមិញ វិញធ្វឹន អ៊ូមិញ​ធឿន ទោះបី​រកគ្រប់​មធ្យោបាយ​សង្គ្រោះស្រូវ ប៉ុន្តែនៅមិនអាចសម្រេចជោគជ័យ។ កសិករវ័យ​ចំណាស់ ង្វៀនវ៉ាន់​ផឿង នៅភូមិ​កាចាញ ឃុំផុងដុង ស្រុកវិញធ្វឹន បានស្ទូងស្រូវសា​ឡើង​វិ​ញបីបួន​លើក នៅលើ​ដីស្រែ​ត្រូវ​ជ្រាវ​បជាតិ​ប្រៃ ប៉ុន្តែ​មិនមានទឹក​សាបទើប​មិនអាចកែខៃបាន ឈរទ្រាំសំឡឹង​ស្រូវងាប់​សន្សឹមៗ​ទៅ ដូច​ថ្លើម​សួត​ស្ងួត​ហួត​រីង​ទៅ។

ស្ថានភាព​ជ្រាបជាតិប្រៃ នៅធ្វើឲ្យកាត់បន្ថយបរិមាណទឹក​សាប​ នៅគ្រប់ទីកន្លែង គួប​ផ្សំភាព​រាំង​ស្ងួត​ធ្វើឲ្យ​ខ្សែទឹក​ក្រោម​ដីកោក​យ៉ាងឆាប់រហ័ស ជីវភាពប្រជាជនត្រូវរង​ឥទ្ធិពលយ៉ាង​ធ្ងន់ធ្ងរ។ ការធ្វើដំ​ណើរ​ស្វែង​រកទឹក​សាប ទឹក​ស្អាតសម្រាប់ប្រើប្រាស់ របស់ប្រជាជន​នៅគ្រប់ស្រុកដូចជា អានបៀន អានមិញ កៀនឡឿង។ល។ នៅ​ខេត្ត​កៀនយ៉ាងពី​មួយថ្ងៃទៅមួយ​ថ្ងៃកាន់តែលំបាក។ គ្រប់កន្លែងត្រូវស្វានអណ្តូង​ជ្រៅឡើងដល់​៩០ម៉ែត្រ ទើប​មាន​ទឹកប្រើ​ប្រាស់។

ទូទាំង​ខេត្តបេនត្រែ មានឃុំចំនួន១៦០/១៦៤ ត្រូវរងគ្រោះរាំង​ស្ងួតជ្រាប​ជាតិប្រៃ នាំឲ្យខ្វះ​ខាត​ទឹក​ស្អាត​ប្រើប្រាស់​។ អ្នកស្រុកសំចៃទឹកស្អាត​ដោយវិធីងួត(ទឹកមានជាតិប្រៃ) ក្រោយមកទើបងូត​ជំរះដោយទឹកភ្លៀង ដែល​រក្សាទុក​ពីរដូវវស្សាមុន។ល។ ហេតុនេះហើយ មិនដែល​ពេល​ណាមាន​ការ​ព្រួយ​បារម្ភ​កង្វះទឹក​សាប​ក្លាយ​​ជាអារម្មណ៍​មិន​ល្អ ចំពោះប្រជាជននៅតំបន់វាលទំនាប
ទន្លេ​គឺឡុង​ដូចសព្វថ្ងៃទេ។
 

ទប់ទល់យូរអង្វែង

តាមលោក​រដ្ឋមន្ត្រីក្រសូងធនធាន-បរិស្ថាន ត្រឹន​ហុងហា មូលហេតុដើមនៃ​ការប្រែ​ប្រួល​រាំង​​ស្ងួត ជ្រាប​ជាតិ​ប្រៃយ៉ាង​ខ្លាំង​នេះ ដែ​ល​កំពុង​ប្រព្រឹត្ត​​ទៅនៅវាល​​ទំនាបទ​ន្លេគឺឡុង គឺមក​ពីបញ្ហា​ដើម​ប្រភព​ទឹក។

សព្វថ្ងៃ​បឹងរក្សា​ទឹកនៅ​លើខ្សែទឹកសំខាន់​នៅ​ភាគី​ចិន ដែលមានផ្ទៃទឹកប្រហែលជា២៣ពាន់​លាន​ម៉ែត្រ​​គុប បឹង​រក្សាទឹកនៅតាម​ដៃទន្លេ​ប្រហែលជា២០ពាន់​លានម៉ែត្រ​គុប។ បូក​សរុបផ្ទៃ​ទឹក​ទាំង​នេះ​បាន​​ជះឥទ្ធិពល​យ៉ាងធំដល់​ការ​កែសម្រួល​ទឹក និង​បរិមាណ​​ទឹកក្នុងទន្លេ​ដែលហូរ​ចុះមក​ចុង​ប្រភព។

ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​នៅប្រទេសចិន តម្រូវ​ការ​ថាម​​ពលបន្ថយចុះ ទើបគេ​រក្សាទឹ​ក ហេតុ​ដំណាក់​កាលនេះ​បរិមាណ​ទឹក បន្ថយ​ចុះបង្គួរ ក្រោយ​មកខ្សែទឹក​កើន​ឡើង (ពេល​បឹង​បង្ហូត​ទឹក​ដើម្បី​​រត់​បង្កើត​អគ្គិសនី​)។ “ខ្ញុំអះអាង​ថានេះ​គឺជាមូល​​ហេតុ” លោក​ហានិយាយ​។
(ប្រភព៖ កាសែតយុវជន)

អនាគត ស្ថានភាព​រាំងស្ងួតនិង​ការជ្រាបជាតិ​ប្រៃ អាច​សម្រេច​​កម្រិត​កំពូល​នៅចុង ​ខែឧសភានិង​មានលទ្ធ​ភាព​​​អូស​អន្លាយ​ដល់ទល់​ខែមិថុនា។ ដូច​នេះ ការ​ប្រឆាំង​ភាពរាំង​ស្ងួត ជ្រាបជាតិប្រៃ​ឲ្យ​តំបន់ កំពុង​ជាបញ្ហា​ចាំបា​ច់​បំផុត​។

ចំពោះ​​ស្ថានភាពនេះ លោកអគ្គ​លេខាបក្ស ង្វៀនភូ​ត្រុង បាន​អញ្ជើញទៅសង្កេត​មើល តាម​ខេត្ត​នៃវាល​ទំនាប​ទន្លេគឺ​ឡុង ដើម្បីពិនិត្យ​ស្ថានភាព លើក​ទឹក​ចិត្ត​ប្រជា​ជន​និង​ស្វែង​រកទិស​ដៅជំនះ។ លោកនាយក​រដ្ឋមន្ត្រី នៃ​រដ្ឋាភិបាល​ បានចង្អុល​ការពង្រាយ​វិធានការ​ចាំបាច់ ទប់ទល់​គ្រោះរាំង​ស្ងួត​ជ្រាបជាតិ​ប្រៃនៅ​វាល​ទំនាប​ទន្លេគឺ​ឡុង និង​ចាត់ទុក​ជាភារ​កិច្ច​សំខាន់​នាំទូទាំង​ប្រព័ន្ធ​នយោ​បាយ​។

ចំពោះមុខ ដើម្បី​ទប់ទល់​ជាមួយ​ស្ថានភាព​រាំងស្ងួត​ជ្រាប​ជាតិ​​ប្រៃ កំពុង​បន្តប្រ​ព្រឹត្ត​ទៅនៅ​វាល​ទំនាបទ​ន្លេគឺ​ឡុង​ និង​រាំង​​ស្ងួតធ្ងន់បំផុត​នៅតំបន់​ខាងត្បូង​នៃភាគ​កណ្តាល​និង​​តីង្វៀន ក្រសួង​កសិកម្ម​និងអភិវឌ្ឍន៍​ជនបទ​បាន​អំពាវនាវ​និងស្នើដល់​អង្គការអន្តរជាតិ​ឧបត្ថម្ភ ជំនួយ​ពីជន​សប្បុរសធម៌​ជាចាំ​បាច់​ជូន​ ដល់ប្រ​ជាជន​ដែល​ត្រូវរង​គ្រោះយ៉ាង​ធ្ងន់​ធ្ងរ អនុវត្តធ្វើទ្រ​នប់ ជីកស្រះ  ស្វានអណ្តូង នាំទឹក​ប្រើប្រាស់​ឲ្យប្រជាជន ជំនួយសេដ្ឋកិច្ច​មិនទុកឲ្យប្រជាជន​អត់ឃ្លាន កង្វះ​ទឹកប្រើ​ប្រាស់។​ល។


ចំពោះការខូចខាតដោយសាររាំងស្ងួតនិងជ្រាបជាតិប្រៃ លោកអគ្គលេខាបក្ស ង្វៀនភូត្រុង ចុះ​ពិនិត្យ​ស្ថាន​ភាព​នៅ​ខេត្ត​នៃវា​លទំនាបទន្លេគឺឡុង។ ក្នុងរូប​ថត៖ នាព្រឹក​ថ្ងៃទី​១៧ ខែមិនា​ ឆ្នាំ​២០១៦ លោក​អគ្គ​លេខា​បក្ស​អញ្ជើញ​មក​សួរ​សុខ​ទុក​មាមីង​​កសិករលើ​វាលស្រូវត្រូវ​រងការជ្រាបជាតិ​ប្រៃនៅឃុំតឹន​ថាញ ស្រុក​យង​ត្រោម ខេត្ត​បេន​ត្រែ។ រូបថត​៖ ទ្រីយុង

ប្រព័ន្ធលូការពារ ប្រឆាំងជ្រាបជាតិប្រៃកំពុងបានកសាងប្រញាប់នៅឃុំណាមថៃអា ស្រុកអានបៀន ខេត្តកៀនយ៉ាង។ រូបថត៖ ង្វៀនឡឹន

ទីក្រុងរ៉ាចយ៉ា ខេត្តកៀនយ៉ាង កំពុងរួសរាន់ធ្វើសម្រេចប្រព័ន្ធទំនប់ទន្លេកៀនយ៉ាង។ រូបថត៖ ង្វៀនឡឹន

ប្រព័ន្ធបង្គោលទប់រលកនិងព្រៃការពារប្រឆាំងការជ្រាបជាតិប្រៃ នៅមាត់សមុទ្រស្រុកអានមិញ ខេត្តកៀនយ៉ាង។
រូបថត៖ ង្វៀនឡឹន


ក្រុមគ្រប់គ្រងព្រៃឈើជាតិអ៊ូមិញធឿន វាស់កម្រិតទឹកនៅក្រោមកម្រាលមមោកដើម្បីពិនិត្យ ប្រឆាំងការឆេះព្រៃ។ រូបថត៖ ង្វៀនឡឹន

ប្រជាជនទ្រាំលំបាកស្វានអណ្តូងជ្រៅ សង្ឃឹមស្វែងរកបានប្រភពទឹកសាបនៅស្រុកម៉រកាយណាម ខេត្តបេនត្រែ។ រូបថត៖ ង្វៀនឡឹន

ប្រព័ន្ធម៉ាស៊ីនបូមទឹកនៅតំបន់ព្រៃឈើជាតិអ៊ូមិញធឿង ដើម្បីសម្រួលកម្រិតទឹកក្នុងព្រៃ ធានាសុវត្ថិភាពឲ្យព្រៃឈើ។ រូបថត៖ ង្វៀនឡឹន

ប្រជាជនមួយចំនួននៅទីរួមស្រុកម៉រកាយណាម បានម្ចាស់ការវិនិយោគប្រព័ន្ធជម្រាញ់ទឹក ដើម្បីជម្រាញ់ទឹកម៉ាស៊ីនសាឡើងវិញ សម្រាប់ប្រើប្រាស់និងបម្រើមាមីងនៅក្នុងតំបន់។ រូបថត៖ ង្វៀនឡឹន

 នៅកោះតឹនភូដុងខេត្តតៀនយ៉ាង មាមីងបានបង្វែទម្រង់រូបភាពធ្វើស្រូវទៅជាដាំស្លឹកគ្រៃមានប្រសិទ្ធភាពខ្ពស់។
រូបថត៖ ង្វៀនឡឹន


នៅមូលដ្ឋានមួយចំនួនត្រូវប្រមូលផលស្រូវឆាប់ ពេលត្រូវខូចធ្ងន់ដោយសាររាំងស្ងួតនិងជ្រាបជាតិប្រៃ។
រូបថត៖ ង្វៀនឡឹន

ក្រសួង​កសិកម្មនិ​ង​អភិវឌ្ឍន៍​​ជន​បទ បាន​អំពាវ​​នាវ​និង​ស្នើ​ឲ្យអង្គ​ការ​​អន្តរ​ជាតិ​ឧបត្ថម្ភ ជំនួយ​ពីជន​សប្បុរស​ធម៌​ជា​បន្ទាន់ ជូន​ប្រជាជន​ដែល​ត្រូវរង​គ្រោះ​ធ្ងន់ អនុវត្ត​ទប់ទ្រនប់​បណ្តោះ​​អាសន្ន ជីក​អណ្តូង ស្រះ ដឹក​ជញ្ជូន​ទឹក​ប្រើ​ប្រាស់​ទៅឲ្យប្រ​ជាជន ជំនួយ​សេដ្ឋកិច្ច មិន​ទុក​ឲ្យប្រ​ជាជន​អត់​ឃ្លាន ខ្វះទឹក​ប្រើ​ប្រាស់​។ល។​…

ភាពយូរបង្វែ រដ្ឋាភិបាលបានកំណត់រៀបចំនូវ​រចនាសម្ពន្ធ​កូនពូជ​សមស្រប ពិពិធ​​និយកម្ម​និងអភិវឌ្ឍន៍​ដំណាំ ដែល​មាន​សមត្ថ​ភាព​សម្រប​ជាមួយ​ស្ថាន​ភាព​រាំង​ស្ងួត​និងជ្រាប​ជាតិប្រៃ ស្រាវជ្រាវជ្រើសរើស​បង្កើតពូជ​ដំណាំឈើហូប​ផ្លែ ឈើ​ឧស្សាហកម្ម ដំណាំអាហារ​ដែលមានសមត្ថភាព​ធុនរាំងស្ងួត​និងជាតិប្រៃ​ល្អ។ កែប្រែ​ហេដ្ឋារចនា​សម្ពន្ធ​បច្ចេកទេស បង្វែរចនា​សម្ពន្ធសេដ្ឋកិច្ច ទម្លាប់​វប្បកម្ម​និងសកម្មភាព​រស់នៅរបស់​ប្រជាជន ដែលរស់នៅជាប់​ជាយសមុទ្រ ដើម្បី​សម្រប​ជាមួយ​កម្រិត​ទឹកសមុទ្រ​កើនឡើង។ល។ ទន្ទឹមនោះ អំពាវនាវ​ប្រទេស​នានា​ប្រើប្រាស់​រឹងមាំ​នូវប្រភពទឹក របស់ទន្លេមេគង្គ អំពាវ​នាវ​អង្គ​ការ​អន្តរ​ជាតិ​ឧបត្ថម្ភ​ដើម​ទុន គម្រោង ODA ពីការកសាងសំណង និង​លើកកម្ពស់សមត្ថភាព​គ្រប់​គ្រង ដើម្បី​​ទប់​ទល់ ជាមួយ​ភាព​រាំងស្ងួត​និង​ជ្រាប​ជាតិ​ប្រៃ។
 

​ដើម្បីទប់​ទល់យូរអង្វែនៅស្ថាន​ភាពរាំងស្ងួត ជ្រាបជាតិប្រៃ វិទ្យាស្ថាន​ស្រូវវាល​ទំនាប​ទន្លេគឺ​ឡុង កំពុងប្រមូលផ្តុំចូលការស្រាវ​ជ្រាវពូជស្រូវ​ធុនជាតិ​ប្រៃខ្ពស់ ដើម្បី​អាចរួម​រស់ជាមួយ​រាំងស្ងួត ជ្រាបជាតិប្រៃដ៏ល្អបំ​ផុត។ សព្វ​ថ្ងៃ​វិទ្យា​ស្ថាន​បាន​ស្រាវជ្រាវ​ជោគជ័យ និងកំពុង ក្នុង​ដំណាក់​កាល​ពិសោធន៍​សាកល្បង​ពូជស្រូវ​មួយចំនួន​ធុនបាន​ជាតិប្រៃពី​៣-៤%។

ក្រៅពី ដើម​ពូជសម្បូរបែបមានលទ្ធភាពធុនរាំងស្ងួត ប្រៃល្អ កំពុងបានមូលដ្ឋានយកចិត្ត​ទុកដាក់ស្រាវជ្រាវ។ គំរូដូច​ជា ប្រជាជននៅកោះតឹនភូដុង ខេត្តតៀនយ៉ាង បានបង្វែជោគជ័យការដាំ​ស្លឹកគ្រៃជំនួសស្រូវ​វិញ ដោយ​សារដី​ជ្រាបទឹក​ប្រៃខ្ពស់ បើកចេញទិសដៅថ្មីជូនប្រជា​ជននៅតំបន់​កោះទន្លេតៀ​ន។

សង្ឃឹម​ថា វិធានការចំពោះមុខនិង​យូរវែងដូចខាងលើ វាលទំនាបទន្លេគឺ​ឡុង នឹង​ឆ្លងកាត់​បាន​ការលំ​បាក​និងបន្ត​ជាជង្រុ​កស្រូវ ជង្រុក​ត្រីធំ​បំផុតរ​បស់​​ទូទាំង​ប្រទេស រួមចំ​ណែក​ធានា​​សន្តិសុខ​អាហារ​ក្នុង​ប្រទេសនិង​ពិភពលោក​៕

 


ចំពោះស្ថានភាព​ជ្រាបជាតិប្រៃបានលាតត្រដាង​ខ្លាំងនៅវាល​ទំនាបទន្លេ​គឺឡុង អនុប​ណ្ឌិត ង្វៀន​​ហូវ​ធៀន ជាអ្នកឯកទេស​ដែលស្រាវ​ជ្រាវ​ច្រើន​ពីវាលទំនាប​ទន្លេគឺ​ឡុង  ក៏បាន​និយាយ​ណែ​នាំប្រ​ជាជន​គួរសម្រប តាមដោយវិធីបង្វែទៅប្រព័ន្ធវប្បកម្មទឹកប្រៃ “វប្បកម្ម​ស្រូវ​ក្នុង​លក្ខណៈ​លំបាក​នៅតាមជាយ​សមុទ្រ គឺមិនសមស្រប ហើយការ​ធ្វើស្រូវ​ក្នុង​រដូវប្រាំង​នៅ​តាម​​ជាយសមុទ្រ​រឹតតែមិន​សមស្រប​ទៅទៀត” លោកនិយាយ។ (ប្រភព៖ កាសែត​អេឡិកត្រូ​និក VnExpress


 

អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន

បណ្តាអត្ថបទបានផ្សាយ