10/10/2017 09:36 GMT+7 Email Print Like 0

តភ្ជាប់សហគមន៍សហគ្រាសអាស៊ាន

នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ីបានប្រព្រឹត្តទៅសន្និសីទ “តភ្ជាប់​សហគមន៍​សហគ្រាសអាស៊ាន” និងវេទិកា “សហគមន៍សេដ្ឋកិច្ចអាស៊ាន៖ ឱកាសនិងការសាកល្បងសម្រាប់​សហគ្រាស​វៀតណាម”។ 

អញ្ជើញថ្លែងមតិ នៅក្នុងសន្និសីទ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី លោក Le Quy Quynh បានចាត់ទុកថា ប្រទេសអាស៊ានទាំងអស់ ក្នុងនោះមានម៉ាឡេស៊ី ដែលជាបណ្តាទីផ្សារពោរពេញទៅដោយសក្តានុភាពសម្រាប់សហគ្រាសវៀតណាម។ ស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីនឹងខិតខំដើម្បីជួយឧបត្ថម្ភនិងតភ្ជាប់មជ្ឈដ្ឋានសហគ្រាសនៃប្រទេសទាំងពីរ រួមចំណែកជម្រុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីទាល់តែសម្រេចបានគោលដៅដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរដាក់ចេញ។

ក្នុងជំនួបពិភាក្សា តំណាងសហគ្រាសវៀតណាមនិងម៉ាឡេស៊ីបានចែករំលែកនូវបទពិសោធន៍របស់ខ្លួនអំពី ជោគជ័យ​ទទួលបានក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ